The Voice Cambodia កំពុងទាក់ យកបេះដូង យុវវ័យ កម្ពុជា (Video Inside)

ភ្នំពេញ៖ បើទោះបី ជាកម្មវិធី The Voice Cambodia ទើបតែលេចចេញ ជារូបរាងប្រមាណ ជិត១ខែ ក៏ដោយ តែកម្មវិធីនេះ ទទួលបាន ប្រជាប្រិយភាព និងឆក់យកបេះដូង មិត្តយុវវ័យ គ្រប់ស្រទាប់វណ្ណៈ នៅក្នុងប្រទេស កម្ពុជា មិនតិចទេ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY អ្នកគ្រប់គ្រង ជាន់ខ្ពស់ នៅក្នុងស្ថានីយ ទូរទស្សន៍ និងផលិតកម្ម ហង្សមាស លោក អ៉ឹង សុខលាភ បានប្រាប់ឲ្យ ដឹងថា ទោះជាកម្មវិធីនេះ ទើបតែចាប់ ផ្តើមដំណើរ ការផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ នៅពេលថ្មីៗ នេះក៏ពិតមែន តែសន្ទុះនៃ ការគាំទ្រ ខ្លាំងមិនអន់ទេ លោកពិតជាមាន មោទនភាព ខ្លាំងណាស់។ កម្មវិធី The Voice នេះកំពុងតែ ពេញនិយម នៅបណ្តា ប្រទេសមិនតិច ជាង៦០នៅទូទាំង ពិភពលោក ដែលបានចាក់ផ្សាយ កម្មវិធីនេះ ដើម្បីផ្តល់ ឱកាស ឲ្យយុវវ័យខ្មែរ បានឈានជើង មកបង្ហាញសមត្ថភាព នៅលើឆាកអន្តរជាតិ ដូចប្រទេស ដ៏ទៃនោះ ខាងស្ថានីយ ទូរទស្សន៍ ហង្សមាស បានទិញសិទ្ធិ នេះពីបរទេស ដើម្បីរៀបចំការ ប្រឡង កម្មវិធីនេះ នៅក្នុងប្រទេសយើង ផងដែរ ហើយលោកបាន បញ្ជាក់ថា កម្មវិធី The Voice នេះមានដើមកំណើត ចេញពីប្រទេស ហូឡង់ ។

លោក អ៉ឹង សុខលាភ បានប្រាប់ឲ្យ ដឹងទៀតថា “ រហូតមកដល់ ពេលនេះកម្មវិធី The Voice Cambodia បានបញ្ចប់វគ្គ Blind Audition ហើយដោយ Coach ទាំង ៤ មានកូនក្រុម ១៣ រូប ក្នុង Coach ម្នាក់ៗ បន្ទាប់ពីកូន ក្រុមទាំងអស់ បានទទួលការ បង្ហាត់បង្រៀនពី Coach និងគ្រូផ្សេងៗ ដែលមាន ជំនាញ យ៉ាងច្បាស់ ទៅលើការច្រៀងរួច នៅក្នុងវគ្គបន្ត គឺយើងនឹង ធ្វើការជម្រុះ កូនក្រុមរបស់ Coach ជាបន្ត ដែលវគ្គបន្តនេះ មានឈ្មោះថា Battle Rounds” ។

អ្នកគ្រប់គ្រងរូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា ក្រោយពីកូន ក្រុមរបស់ Coach ទាំង៤ បង្ហាញ សមត្ថភាព ផ្ទាល់ខ្លួនហើយ មានតែបេក្ខភាព មួយរូបប៉ុណ្ណោះ ដែលអាចបន្ត ទៅកាន់វគ្គ Live Show បន្តបានហើយ សម្រាប់ ជ័យលាភី ក្នុងកម្មវិធី The Voice Cambodia មានតែម្នាក់គត់ ហើយក្រៅពីទទួល បានប្រាក់រង្វាន់ ក្នុងកម្មវិធី អ្នកជាប់ជ័យ លាភីរូបនោះ ក៏បានចូលច្រៀង ឲ្យផលិតកម្ម ហង្សមាស ជាស្វ័យប្រវត្តិ ផងដែរ ។

ចង់ដឹងថា បេក្ខជន-បេក្ខនារី រូបណាអាច មានវាសនា បានឆ្លងកាត់វគ្គជម្រុះ ឈានទៅដល់ ការលើក ពានរង្វាន់ក្នុងកម្មវិធី The Voice Cambodia នោះ មានតែរង់ចាំ ទស្សនា កម្មវិធីទាំងអស់គ្នា នៅថ្ងៃអាទិត្យ នេះ ចាប់ពីម៉ោង៨យប់ តទៅនៅក្នុង ស្ថានីយទូរទស្សន៍ ហង្សមាស៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author