ពោធិ៍សាត់ៈ នៅស្រុកខ្មែរ មុននេះគ្រួសារជាប់ឯតទគ្គកម្មខាងបង្កើតកូនបានច្រើនជាងគេ មានតែគ្រួសារស្តេចល្ខោនបាសាក់ លោក សាំង សូស័ក្ក ខណៈដែលគាត់មានប្រពន្ធដល់៩ រស់ក្រោមដំបូលតែមួយនិងមានកូនដល់ទៅជាង៣០នាក់។ ប៉ុន្តែដោយឡែកគ្រួសារក្រីក្រមួយដែលពួកគាត់ប្រតិបត្តិសង្វាសសម្ព័ន្ធភាពតាមគន្លងច្បាប់ឯកព័ន្ធភាពមួយរយភាគរយ ប្តីមួយប្រពន្ធមួយរយៈពេលតែជាង២០ឆ្នាំសោះពួកគេបង្កើតកូនបានដល់ទៅ២១នាក់។គ្រួសារដែលដណ្តើមឯតទគ្គកម្មខាងបង្កើតកូនបានច្រើនជាងគេ ដោយប្រើមេតែមួយនោះ រស់នៅភូមិថ្នល់លេខ៣ ឃុំកំពង់ស្ទោង ស្រុកពោធិ៍សាត់ ក្រុងពោធិ៍សាត់។ អ្នកមីងជាប្រពន្ធឈ្មោះ ផាន់ ទៀន អាយុ៥០ឆ្នាំ ប្តីឈ្មោះ ខាន់ ខួយ បានស្លាប់រយៈ៣ឆ្នាំមកហើយ ដោយបន្សល់ទុកនូវកូនឲ្យរញង់រស់នៅជាមួយម្តាយមេម៉ាយ។
ក្នុងជំនួបជាមួយភ្នំពេញ ប៉ុស្តិ៍នៅគេហដ្ឋាន ស្រ្តីដែលបង្កើតកូនបាន២១នាក់រូបនោះបាននិយាយជាមួយស្នាមញញឹមប្រិមប្រិយថា៖«និយាយពីការផលិតកូន មិនថាតែក្នុងភូមិនេះទេ ពេញមួយប្រទេសខ្មែរ គ្មាននរណាផលិតកូនទាន់ខ្ញុំទេ ដាក់មានៗតែម្តង។ តែបើនិយាយពីទ្រព្យធននោះ ខ្ញុំមិនហ៊ានប្រជែងទេ អានោះចាញ់គេដាច់ហើយ»។ ស្ត្រីរូបនេះបន្តថា៖«គិតទៅមើលមាននរណាធ្វើបានដូចខ្ញុំទៅ? រៀបការឆ្នាំ១៩៨០ ក្រោយបែក ប៉ុល ពត បង្កើតបានកូនដល់ទៅ២១នាក់ មាននរណាគេបង្កើតបានដូចខ្ញុំ? ហើយចិញ្ចឹមរស់ទាំងអស់គ្មានតក់គ្មាននាឡិមួយទេ បើទោះជាជីវភាពក្រលំបាកយ៉ាងណាក៏ដោយ គ្មានឲ្យកូនៗទៅផ្ញើគេឲ្យរស់ក្រោមការបីបាច់អ្នកណាម្នាក់ឡើយ»។
បន្ថែមលើការអះអាងនេះ អ្នកមីង ផាន់ ទៀន បានបញ្ជាក់ឲ្យដឹងថា៖ «កូនទាំង២១នាក់នោះ មានស្រី១១ ប្រុស១០នាក់។ ក្នុងនោះកូនច្បងអាយុ៣១ឆ្នាំ ចំណែកកូនពៅអាយុ៧ឆ្នាំ»។
តែយ៉ាងណា ស្រ្តីដែលបង្កើតកូនបានច្រើនជាងជ្រូកវ័យ៥០រូបនេះក៏បានត្អូញត្អែរពីការលំបាកនឹងជីវភាពខ្វះមុខខ្វះក្រោយផងដែរ។ អ្នកស្រីនិយាយថា៖«ជីវភាពខ្ញុំក្រីក្រតាំងពីដូនតា ហើយមកខ្ញុំក៏កូនច្រើន វាមានភាពលំបាកណាស់សម្រាប់ខ្ញុំនិងប្តីខ្ញុំ។ កាលពីគាត់នៅរស់មួយថ្ងៃជើងគាត់មិនសូវជានៅជាប់ដីទេ ថ្ងៃណាក៏នៅលើចុងត្នោតដែរ ឡើងត្រង និងដាក់ទឹកត្នោតជួនយកមកលក់ដូរអង្ករដាំបាយចិញ្ចឹមកូនៗ»។
អ្នក មីង ទៀន បញ្ជាក់ថា៖ «ពេលគាត់នៅរស់ចំណូលចូលគ្រួសារយ៉ាងហោចណាស់ក៏បានមួយថ្ងៃ២ទៅ៣ម៉ឺនរៀលដែរ តែចំណូលនេះនៅមិនទប់នឹងការចំណាយទេ។ មួយថ្ងៃបើសន្សំសំចៃណាស់ក៏អស់៣៥០០០ដែរ ព្រោះអាហារក្នុងផ្ទះគឺចាំបាច់ត្រូវទិញគេទាំងអស់។ ចំណែកឯអង្ករដាំបាយចំនួនកន្លះតៅ(២៥កំប៉ុង)ទើបគ្រាន់ក្នុងមួយថ្ងៃ»។
អ្នកស្រី ទៀន បន្ថែមថា៖ «ក្រោយពីបាត់បង់កម្លាំងស្នូលប្តីស្លាប់ទៅគ្មានអ្នកឡើងត្នោតនោះ ពួកខ្ញុំកូនៗដើរស៊ីឈ្នួលគេខួបប្រាំងខួបវស្សាមួយថ្ងៃបាន២-៣ម៉ឺន ដែរ តែពេលនេះការចំណាយក្នុងគ្រួសារមិនដូចពីមុនទេ របស់របរឡើងថ្លៃណាស់»។
បើតាមការសង្កេតមើលពីសភាពសាច់ឈាម និងរូបរាងកាយ ដ្បិតថា មីង ផាន់ ទៀន បានចែករំលែកតំណក់ឈាមឲ្យទៅកូនៗដល់ទៅ២១នាក់ យ៉ាងណាក៏ដោយ តែស្រ្តីកូន២១នាក់រូបនេះ ហាក់នៅមានសាច់ឈាមទ្រលុកទ្រលន់មិនចាញ់ស្រ្តីស្របាលគ្នាដែលមានកូនតិចនោះឡើយ។ ផាន់ ទៀន បានឲ្យដឹងថា៖«បើនិយាយពីការបង្កើតកូនសម្រាប់ខ្ញុំគឺងាយណាស់។ ខ្ញុំរៀបការប្តីនៅឆ្នាំ១៩៨០ រៀបការតែប្តីម្នាក់ទេរៀបការហើយគឺផ្តើមមានកូនដំបូងតែម្តងតាំងពីកូនដំបូងរហូតកូនទី២១ ខ្ញុំមិនដែលពិបាកក្នុងការបង្កើតម្តងណាទេ ដូចគេឈឺពោះបត់ជើងហើយសុខភាពទៀតក៏ល្អដែរ កំណើតកូនណាក៏ដូចកូនណាមិនដែលចេះចាញ់ឬ ទាស់អីម្តងណាទេ ធ្វើអ្វីក៏បាន»។ ចុចអានបន្ត => ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អ្នកមីង ផាន់ ទៀន និងកូនប្រុសស្រីតូចធំមួយចំនួននៅមុខផ្ទះ ឯកូនមួយចំនួនទៀតបានចេញទៅរកស៊ីនៅថៃអស់
អត្ថបទពេញនិយម
* គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត
* វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក
* ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី
* នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
* ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)
* ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
* ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)
* រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា
វីដេអូពេញនិយម
រឿង ពូជខ្ញុំចឹង
អាបពាក់មួកសុវត្ថិភាព វគ្គពីរ
មនុស្សអច្ឆរិយៈ ដែលអាថកំបាំង
បុរសម្នាក់នេះត្រូវទូរស័ព្ទផ្ទុះខ្ទេចមាត់ ដោយសារនិយាយទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ
ការបាញ់ធ្វើតេស្តអាវក្រោះ ជាមួយគ្រាប់កាំភ្លើងមែនទេន
បុរសម្នាក់ ប្រលែងលេងជាមួយល្បែងដ៏គ្រោះថ្នាក់ ទីបំផុតត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ
ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)
សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)
នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)
ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)
ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)