មណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍ថា បច្ចុប្បន្នគេសង្កេតឃើញកើតមានសកម្មភាពកាប់បំផ្លាញព្រៃឈើ
នឹងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក ចេញពីតំបន់ព្រៃឧទ្យានជាតិកែវសីមា នឹងដែនជម្រកសត្វព្រៃ
ក្នុងខេត្តមណ្ឌលគិរ។ សេចក្ដីរាយការណ៍បានបន្តឲ្យដឹងទៀតថា ការដឹកជញ្ជូនឈើប្រណឹតយ៉ាងសកម្មជា
រៀងរាល់ថ្ងៃមិនថាយប់ឬថ្ងៃនោះទេ យ៉ាងហោចណាស់គេសង្កេតឃើញមានរថយន្តពី៦គ្រឿ ទៅ១០គ្រឿង
ក្នុង១ថ្ងៃៗ ផ្ទុកសុទ្ធតែឈ់ប្រណឹតជាឈើប្រភេទលេខ១ ជញ្ជូនយកមកលក់ឲ្យឈ្មោះហ៊ុន ជា នឹងឈ្មោះ
លឹម ប៊ុណ្ណា ជាមេឈ្មួញមានលុយមានអំណាចឈរចាំទិញ គេមិនដែលឃើញមានសមត្ថកិច្ចប៉ូលិស P M
ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ឬជំនាញនៅតាមដងផ្លូវនោះបង្កាបម្ដងណានោះទេ។
ប្រភពប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរាំង នឹងស្រុកកែវសីមាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ព្រៃឈើក្នុងមូល
ដ្ឋានរបស់ពួកគាត់នៅតែប្រឈមនឹងការកាប់បំផ្លាញឥឈប់ឈរ ជាពិសេសឈើប្រណឹត នឹងឈើប្រភេទ
លេខ១ ស្ទើតែវិនាសហិនហោចអស់ហើយ គឺមានឈ្មួញជាច្រើនសុទ្ធតែប្រើស្បែកជាកងកម្លាំង មកដឹក
ឈើយកទៅលក់ឲ្យឈ្មួញធំ២នាក់គឺឈ្មោះ ហ៊ុន ជា នឹងឈ្មោះ លឹម ប៊ុណ្ណា ដែលល្បីល្បាញខាងទឹញ
ឈើ នឹងដឹកជញ្ជូនឈើប្រណឹតទៅតាមច្ររបៀងស្ថិតនៅក្នុងស្រុកដាក់ដាំ ខេត្តមណ្ឌលគិរី ឆ្ពួសទៅលក់ឲ្យ
ឈ្មោះ ជឿង ដែលជាជនជាតិយួនឈរចាំទទួលទឹញឈើប្រណឹតនៅក្នុងទឹកដីយួននោះតែម្ដង។
ប្រភពដដែលបានបន្តទៀតថា រឿងនេះប្រធានមន្ទីរបរិស្ថានខេត្ត នឹងមន្ត្រីការពារព្រៃឈើឧទ្យានជាតិ នឹង
ដែនជម្រកសត្វព្រៃ ព្រមទាំងឯកឧត្តមអភិបាលខេត្ត នឹងលោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឋល
គិរី តើមានវិធានកាបើបណាទៅលើឈ្មួញបំផ្លាញព្រៃឈើទាំងនោះ ឬមួយមានកាពាក់ព័ន្ធមឹនហ៊ានបង្ក្រាប
គិតតែប្រមូលប្រយោជន៍ដាក់ហោប៉ៅប៉ិណ្ណោះ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា បច្ចុប្បន្នអ្នកមានលុយ អ្នកមានអំណាច បានបញ្ចុះ
បញ្ជូលឲ្យប្រជាពលរដ្ឋក្រីក្រយកម៉ាស៊ីនត្រង់ស៊ីន័រចូលព្រៃឧទ្យានកែវសីមា នៅព្រៃសហគមន៍ដើម្បីកាប់
ឈើប្រណឹត នឹងឈើប្រភេទលេខ១ យកមកលក់ឲ្យពួកគេ។ បើតាមប្រភពពីក្រុមឈ្មួញមួយចំនួនបាន
ឲ្យដឹងថា ក្នុងមួយខែៗឈ្មោះ ហ៊ុន ជា នឹង ឧកញ៉ា លឹម ប៊ុណ្ណា ( ហៅខ្នា ) បានចំណាយលុយរាប់សិបម៉ឺន
ដុល្លាក្នុងការសម្រួលដល់មុខរបរដឹកជញ្ជូនឈើប្រណឹតទៅលក់នៅស្រុកយួនផ្ដាច់មុខតាមស្រុកដាក់ដាំ
ខេតនតមណ្ឌលគិរី។/ ដោយសហការី