ខេត្តមណ្ឌលគិរី៖ បុរស់ក្រីក្រ មានតែម៉ូតូកញ្ចាស់១គ្រឿង សម្រាប់ប្រកបអាជីវកម្មចញ្ចឹមគ្រួសា តែត្រូវ
មនុស្សគ្មានចឹត្តមេត្តា បើករថយនដេញបុកប្រហា បណ្ដាលឲ្យស្លាប់ចោលកូនតូចៗទាំង៣នាក់ នឹងប្រព័ន្ធពិការភ្នែកថែមទាំងមានផ្ទៃពួស៦ខែទៀតផង។
ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥
ស្ថិតនៅក្នុងភូមិពូទ្រុំពី ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រភពប្រជារស់នៅជិតកន្លែងកើតហេតុ
បានរៀបរាប់ឲ្យអ្នកយកព័តិ៍មាន ( កម្ពុជា ជោគជ័យ)យើងដឹងថា ដំបូងពួកគាត់ឃើញជនរងគ្រោះជិះម៉ូតូ
មានដឹកឈើ២ដុំ ក្រោយមកក៍ឃើញមានមន្ត្រីអាវុធហត្ថ បំរើការអោយអង្គការអភិរក្សជីវៈចម្រុះសីមា
បើករថយន្តប្រដេញពីក្រោយ និងបុកបណ្តាលឲដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែង
ជនបង្កដោយគេស្គាលថា ឈ្មោះ ទេព សេរី មន្ត្រីអាវុធហត្ថ ត្រវជាកូនចៅលោក ស្វាយ វណ្ណា ប្រធានក្រុម
ក្ដោបក្តាប់រួមអាវុធហត្ថ ប្រចាំការនៅតំបន់អភិរក្សជីវៈចម្រុះសីមា ដែលតែងតែបើករថយន្តប្រដេញចាប់ក្រុម
អ្នកដឹកឈើឲចូលបង់លុយហើយពេលបង្ករគ្រោះថ្នាក់បែរជារួចផុតពីទោស។
ប្រភពដដែលបានបន្តអោយដឹងទៀតថា ក្រុមកូនចៅលោក ស្វាយ វណ្ណា គឺលោក ទេព សេរី ស្លៀកពាក់
ឯកសណ្ធានអាវុធហត្ថ បានជិះរថយន្តកាមេរីពណ័ស ពាក់ស្លាកលេខភ្នំពេញ 2A 52 66 បានដេញតាម
ទារលុយពីជនរងគ្រោះចំនួន20000រៀល ប៉ុន្តែជនរងគ្រោះមានតែ10000រៀល ប៉ុណ្ណោះ មន្ត្រីរូបនោះមិន
ព្រមព្រោះមិនបានគ្រប់ចំនួន ទើបជនរងគ្រោះបង្ខំចិត្តបើកម៉ូតូរត់គេច ហើយក៏ត្រូវជនបង្កបើកបុកពីក្រោយ
យ៉ាងពេញទំហឹង ធ្វើអោយជនរងគ្រោះដួលម៉ូតូហើយស្លាប់បាត់បង់ជីវិត រថយន្តរបស់ជនបង្កបានព្យាយាម
បើកគេចរហូតបែកកង់ទៅមុខលែងរួច ក៏នាំគ្នាអង្គុយអោបកាំភ្លើងក្នុងឡាន។
ក្រោយពេលកើតហេតុប្រជាការពារក្នុងភូមិពូទ្រុំ២ បាននាំគ្នាជាង២០នាក់តាមរកហើយបានប្រទះឃើញ
ជនបង្កមានអាវុធ២ដើម ម៉ាកAK59មួយដើម AKស្វាយបត់មួយដើមទើបពួកគាត់មិនហ៊ានចូលចាប់ក៏
នាំគ្នាទៅហៅប៉ូលីសប៉ុស្ត៍និងកម្លាំងស្នងការទៅជួយអន្តរាគមន៍។ពេលនោះលោក ជុំ វន អធិការរង
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានទៅឃាត់ខ្លួនជនសង្សយ័យកមកស្នងការដោយប្រើរយៈពេល
៣ម៉ោងទើបជនបង្កព្រមប្រគល់ខ្លួននិងប្រគល់កាំភ្លើង ឲ្យសមត្ថកិច្ច។
ដោយឃើញមានការលំបាកនឹងអាណិតអាសូរ ដល់ក្រុមគ្រួសាជនរងគ្រោះនោះ កាលពីថ្ងៃទី២៩ ខែមករា
ឆ្នាំ២០១៥ ក្រុមយុវជនកាកកបាទក្រហមតំណាងដោយលោកអភិបាលខេត្តរងលោក ស្វាយ សំអៀង
និង លោក អភិបាលក្រុង លោក ឡុង វិបុល បានចុះទៅចែកអំណោយដលក្រុមគ្រួសារជនរងគ្រោះ ហើយត្រូវបាន ទទួលអំណោយកើនឡើងរហូតដល់ទឹកប្រាក់ជាង១០០០០$ (ជាងមួយម៉ឺនដុល្លា)និង
ប្រាក់រៀលជាង១០០០០០០រៀល( ជាងមួយលានរៀល )។ ហើយក៍បាននាំយកនៅអំណោយនិង
ទឹកប្រាក់ទៅប្រគល់ជូនដល់គ្រួសារសព ការពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ មានវត្តមានដ៍ខ្ពង់ខ្ពស់ពី
ឯកឧត្តម អ៊ុយ សំអាត នាយកកដ្ឋានគ្រោះមហន្តរាយ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តផងដែរ។
នេះហើយគឺជាសារបញ្ជាក់អោយឃើញថាកាកកបាតក្រហមកម្ពុជាជានិច្ចកាលពិតជាជួយដល់នាក់ទី
ទាល់ក្រពិតមិនប្រកាន់និន្ទាការនយោបាយឡើយជាពិសេសរាល់ពេលមានបញ្ហាកើតឡើងនៅគ្រោះថ្នាក់
ផ្សេងៗ។/ដោយសហការី