ប្រឹងរត់គេចខ្លួនថារួច តែមឹនរួចជាប់ខ្នោះដដែល

ខេត្តស្ទឹងត្រែង៖ គេហៈទំព័រ នឹងការសែត ( កម្ពុជា ជោគជ័យ )សូមផ្សាយបន្តរឿងករណីឃាតកម្មទៅលើ
បុរសវ័យចំណាស់ម្នាក់ កាលពីថ្ងៃទី០២ ខែ០២ ឆ្នាំ២០១៥ នៅភូមិកាំងដែកសរ ឃុំព្រះបាទ ក្រុង/
ខេត្តស្ទឹងត្រែង ដោយជម្លួសហឹង្សានៅក្នុងវង់ផឹកស៊ី ក្រោយកើតហេតុជនសង្ស័យបានរត់គេកខ្លួនបាត់ ស្រ
ម៉ោល។
ក្រោយបានទទួលរបាយការណ៍ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា បានចេញបញ្ជា
យ៉ាងម៉ឺងម៉ាត់ឲ្យលោកស្នងការរង ដឹកនាំកម្លាំងការិយាល័យព្រទណ្ឌ័កំរិតធ្ងន់ នឹងកម្លាំងអធិការក្រុង បានចុះ
សើបអង្កេតតាមរងចាប់ជនសង្ស័ ហើយក៍បានសហការណ៍ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែល។

បន្ទាប់មកក៍បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ក៍ឈានទៅចាប់ខ្លួនជនសង្ស័យបាននៅក្នុងចំការមួយកន្លែង
កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី០២ ខែ០២ ឆ្នាំ២០១៥។ ក្រោយការឃាត់ ជនសង្ស័យបានសា
រភាពប្រាប់ទៅសមត្ថកិច្ចថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ដៀប ចាន់នី កាប់ទា២ក្បាលហូបនៅ
ក្នុងគ្រួសារ ក្រោយមកម៉ោងប្រហែល៩ ឪពុកចុងឈ្មោះ ឃួន សារិទ្ធ ដែលជាជនរងគ្រោះជិះម៉ូតូចេញទៅ
ក្រៅបាត់ ប្រហែល១ម៉ោង ទើបឃើញជិះម៉ូតូត្រឡប់មកវិញ មានទិញស្រា១លិត្រមកជាមួយ ហើយឈ្មោះ
ម៉ៅក៍បានជិះម៉ូតូមកជាមួយផងដែរ។

នៅពេលនាំគ្នាអង្គុយផឹកស្រាអស់១លិត្រ ជនសង្ស័យក៍បានទៅទិញស្រា១លិត្រទៀត ក្រោយមកប្រពន្ធ
ឈ្មោះម៉ៅបានតេហៅឈ្មោះម៉ៅទៅផ្ទះវិញ ។ ពេលនោះឈ្មោះម៉ៅជិះម៉ូតូចេញទៅបាត់ប្រហែលកន្លះម៉ោង
ឪពុកចុងជាជនរងគ្រោះ បានរករឿងដេញជនសង្ស័យចេញពីផ្ទះ តែជនសង្ស័យបានប្រាប់ទៅឪពុកចុងថា
ចាំខ្ញុំបើកលុយបានសិនចាំខ្ញុំចេញ បានប្រកែកគ្នាជាយូជនរងគ្រោះបានទាញពូថៅដេញកាប់ជនសង្ស័យ
ហើយក៍គុប១ពូថៅតែមិនត្រូវ ជនរងគ្រោះរើសពូថៅគុបម្ដងទៀតតែខុស ពេលនោះជនសង្ស័យបានទាញ
កាំបិតគុបទៅលើជនរងគ្រោះវិញ ពេលនោះក៍ត្រូវ១កាំបិត ភ្លាមនោះជនរងគ្រោះបានទាញដំបងបួនជ្រុង
បំរុងគុបមកលើជនសង្ស័យ តែត្រូវជនសង្ស័ងទាញបានដំបងនោះមុន ក៍វ៉ៃទៅលើជនរងគ្រោះនឹងយកដង
កាំបិតវ៉ៃរហូតដួលនៅនឹងកន្លែង ដោយឃើញមានសភាពធ្ងន់ធ្ជជនសង្ស័យបានបបួលប្រពន្ធឈ្មោះធឿន
សី នឹងកូនស្រី១នាក់អាយុ៣ឆ្នាំរត់គេចខ្លួនតែម្ដងទៅ។ដោយនួន ពុទ្ធា

Screenshot_2015-03-05-11-15-45-1

Screenshot_2015-03-05-11-14-03-1

Screenshot_2015-03-05-11-13-49-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author