ភ្នំពេញ ៖ មានហេតុការណ៍អគ្គីភ័យឆាបឆេះ ផ្សារអូឬស្សីនៅជាន់ខាងក្រោម ចំហ៊ាងខាលិចផ្សារ ហេតុការ
ណ៍នេះបានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១ និង ២០នាទីយប់ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៥
ហេតុការណ៍នេះភ្ញាក់ផ្អើលបានកើតឡើងបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ឃើញមានផ្សែងខ្មួរខ្មាញ់ចេញ
ពីក្នុងផ្សារអូរឬស្សីដែលមានទីតាំងស្ថិតក្នុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមាន
ទាំងអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើងគេ សង្គេតឃើញមាន
ផ្សែងហុយចេញពីបរិវេនតូប ច្រកទី១១ ក្នុងផ្សារអូរឬស្សីចំហ៊ាងខាងលិច ឃើញមានផ្សែងហុយ
ឡើង ខ្លាំង ទើបប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននាំគ្នាដើរទៅមើល ខណៈដើរទៅដល់
ស្រាប់តែប្រទះឃើញអណ្តាតភ្លើងកំពុងឆាបឆេះតូបលក់ល្បែកជើងអស់ចំនួន ២តូបទៅហើយ ទើបនាំគ្នា
ស្រែកផ្អើលឆោរឡោរឡើងថា “មានភ្លើងកំពុងឆេះផ្សារហើយ ” ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រ
ជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នឹងមានរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ភ្លាមៗ ផងដែល។
យោងតាមសម្ដី ឯឧត្ដម នេត វណ្ណថា ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកអគ្គីភ័យ បានឲ្យដឹងថា អគ្គី
ភ័យបានឆាបឆេះតូបអស់ចំនួន៥ ហើយហេតុការឆាបឆេះនេះ អាចមកពីតូបលក់បបរសាមចូក ស្ថិតនៅ
ជាន់ផ្ទាល់ដី ប៉ែកខាងលិចផ្សារ ដោយប្រើប្រាសរថយន្តពន្លត់អគ្គីភ័យ ជិត២០គ្រឿង ទើបគ្រប់គ្រងស្ថាន
ការណ៍នេះបានរលត់ទាំងស្រុងទៅវិញ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើ រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ចំនួន១៨គ្រឿងបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្នុងការពន្លត់ប្រើអស់ទាំង១៨គ្រឿងទើបអាចគ្រប់
គ្រងស្ថានការណ៍បានទាំងស្រុង ធ្វើអោយអណ្តាតភ្លើងត្រូវបានរលត់ទៅវិញភ្លាមៗដោយការអន្តរាគមន៍
យ៉ាងរហ័សរបស់សមត្ថកិច្ច។ ចំនែកតូចចំនួន៥ខ្នងត្រូវរងការខូចខាតទាំងស្រុង ប៉ុន្តែសំណាងល្អមិនបាន
បណ្តាលអោយមានមនុស្សរងរបួសនឹងស្លាប់ឡើយ ៕ដោយ តាំង ស៊ុនតិច