ខេត្តកណ្ដាល៖ បុរសវ័យចំណាស់អាយុ៤៧ឆ្នាំម្នាក់ បានរងរបួសយ៉ងធ្ងន់ធ្ងរ ដោយសាររថយន្តសាំយ៉ុង
ដឹកកម្មកររោងចក្រ បើកលឿនបន្ដិញគ្នាមុខក្រោយ បង្ករការគ្រោះថ្នាក់ ដល់អ្នកបើកបរម៉ូតូ ដោយបុកពី
ក្រោយយ៉ាងពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង៦ នឹង៣០
ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកគប់
មូល៩០ ពណ៍ទឹកប៊ិចចាស ពាក់ស្លាកលេខ កណ្ដាល 1A.90 71 ដោយមានឌុបគ្នាក្នុងទិសដៅពីជើងទៅ
ត្បូង លុះមកដល់កន្លែងកើតហេតុ មានរថយន្តសាំយ៉ុង២គ្រឿង បើកបន្ដិញគ្នាមកពីក្រោយ ទិសដៅស្រប
គ្នា ដោយរថយន្តខាងមុខជាអ្នកបង្ករប៉ះនឹងម៉ូតូបណ្ដាលឲ្យដួរ ហើយរថយន្តកំពុងដេញពីក្រោយរថយន្តបង្ករ
បានបុបបន្ថើមទៀត បណ្ដាលឲ្យរងរួសធ្ងន់ធ្ងរ ត្រូវបានបងប្អូនហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទា
ន់នៅឯមនរ្ទីពេទ្យព្រះកេតមាលា ( ហៅថា មន្ទីរពេទ្យ១៧៩ )។
គួបញ្ជាក់ផងដែលថា ក្រោយពេលកើតហេតុរថយន្តបង្ករទាំង២គ្រឿង បានបើករត់គេចបាត់ស្រម៉ោល
គ្រាន់តែគេដឹងថា រថយន្តទាំង២ ជារថយន្តដឹកកម្មកររោងចក្រ មានពណ៍លឿង ពាក់ស្លាកលេខ42.53
នេះជាព័ត៌មានមួយផ្ដល់ឲ្យសមត្ថកិច្ចងាយស្រួលនឹងតាមរក មកដោះស្រាយផងដែរ។
យោងតាមការឲ្យដឹងពីលោក សំ សុផល់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំព្រែកអញ្ចាញបានឲ្យដឹងថា
ជនរងគ្រោះមានឈ្មោះ អ៊ុំ សំអុល អាយុ៤៧ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត
កណ្ដាល។ ក្រោយការវាស់វែងម៉ូតូរងគ្រោះត្រូវបាន លោក អ៊ុង ស៊ីថា នាយរងនគរបាលសណ្ដាប់ធ្នាប់
ចរាចរផ្លូវគោក ស្រុកមុខកំពូល យកមករក្សាទុកនៅអធិការដ្ឋាននគរបាល រងចាំការដោះស្រាយ៕