កម្មករ២នាក់អារ.ក សម្លាប់ថៅកែស្រី ទម្លាក់អណ្តូង ប្លន់យកលុយ និងម៉ូតូ១គ្រឿង

ខេត្តកំពង់ចាម ៖ ថៅកែស្រីម្នាក់ ឈ្មោះថៃ ហួយ អាយុ៥២ឆ្នាំ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្មករ របស់ខ្លួន ចំនួន២នាក់ ព្រួតវាយ និងអារ.កសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ រួចសែងទៅទម្លាក់ ចូលក្នុងអណ្តូងទឹក ជម្រៅ៨ម៉ែត្រ និងយកស័ង្កសី គ្របបំបិទភស្តុតាង មិនឲ្យអ្នកណា ដឹងនោះទេ ដើម្បីប្លន់យកលុយ ចំនួន១.៥០០ដុល្លារ និងម៉ូតូគុប១គ្រឿង ។

សពត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី១៤ កញ្ញា ២០១៤ ក្នុងចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ មានចម្ងាយពី ផ្លូវជាតិលេខ៦ ប្រហែលជាង ៤គីឡូម៉ែត្រ ៕

1416085351ac771526c1909164046 1416085320b1b11a8b18aeb165202 14160853f1e0a1aa24f3508166902 14160853010b86530deb9e7162657 14160853aa8ca8ddb2c6e03168917

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author