ឈ្លួសប្រកែកគ្នាមួយថ្ងៃ ស្អែកឡើងតាមវាយដល់ផ្ទះ

ខេត្តស្ទឹងត្រែង៖ បុរសវ័យ២៧ឆ្នាំ ត្រូវបានជនដៃដល់៣នាក់លួចវាយនឹងដំបងជាច្រើនកន្លែង ខណៈជនរង
គ្រោះកំពុងតែដេកនៅមុខផ្ទះរបសខ្លួន បណ្ដាលឲ្យរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង ហេតុការណ៍នេះបាន
កើតឡើងនៅផ្ទះជនរងគ្រោះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១ នឹង៣០នាទី នៅផ្ទះជនរងគ្រោះ
ស្ថិតនៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវ
បានបងប្អូនដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យខេត្តស្ទឹងត្រែង។

យោងតាមសម្ដីបងស្រីឈ្មោះ រិន លក្ខ័ ត្រូវជាបងស្រីរបស់ជនរងគ្រោះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា
នៅមុនថ្ងៃកើតហេតុគឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះមានការឈ្លួសប្រកែកគ្នា ជាមួយជនសង្ស័យ
នៅកន្លែងផ្ទះបើកលេងល្បែងស៊ីសង មានបៀ អាប៉ោង នឹងបញ្ជល់មាន់នៅក្នុងខេត្តស្ទឹងត្រែងនេះ ក្រោយមក
ជនរងគ្រោះក៍បានដើរវិលត្រឡប់មកផ្ទះវិញជាកាធម៌ត្តា ស្រាប់តែថ្ងែទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ មានមនុស្សមួយ
ក្រុមមានគ្នាបីនាក់កាន់ដោយដំបងវាយមកលើជនរងគ្រោះ ខណៈកំពុងដេកនៅមុខផ្ទះដោយមឹនដឹងខ្លួន
បណ្ដាលឲ្យរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

ក្រោយកាកើតហេតុ បងប្អូនជនរងគ្រោះបានរាយការណ៍ ឲ្យសមត្ថកិច្ចមូលដ្ថានផងដែរ ហើយសមត្ថកិច្ចក៍
បានមកតាមរកជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអន្លង់ជ្រៃ ធ្វើកាសាកសួរផងដែរ តែជនសង្សយ
បានប្រកែកថាខ្លួនមឹនបានវាយទៅលើជនរងគ្រោះនោះទេ ក្រោយសមត្ថកិច្ចធ្វើកាសាកសួរចប់ សមត្ថកិច្ចក៍
បានដោះលេងជនសង្ស័យទាំងនោះឲ្យវិលមកផ្ទះវិញ។

ដោយមឹនអស់ចឹត្តរបស់បងស្រីជនរងគ្រោះ ក៍បានរាយការណ៍រៀបរាប់ប្រាប់ទៅលោក ដួង វិចិត្រ ជាមន្ត្រីPM
ខេត្តបន្ថើមដើម្បីសូមឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះក៍មានកាបញ្ជាពីមេPM ដាក់កម្លាំងតាមប្រមាញ់ខ្លួនជន
សង្ស័យ ដោយកាប្រមាញ់របស់កម្លាំងPM ក៍ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក គឺមានឈ្មោះ
ចន បុល ដោយប្រជាពលរដ្ឋស្គាល់ថា ជាជនដៃដល់ នឹងជាមេបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទនៅ
ក្នុងខេត្តស្ទឹងត្រែងនេះទៀតផង។

មន្ត្រីPMមួយរូបបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង
ចំណែកជនសង្ស័យឃាត់ខ្លួន សមត្ថកិច្ចកំពុងធ្វើកាសាកសួរ នឹងកសាងសុំណុំរឿង នឹងតាមចាប់ខ្លួនជន
សង្ស័យ២នាក់ទៀតមកធ្វើកាសាកសួរ នឹងកសាងសុំណុំរឿង បញ្ជូនទៅតុលាកាដាក់ទោស ទៅតាមនិតិវិធី
ច្បាប់។

ពាក់ពន្ធ័អំពើហឹង្សាខាងលើនេះ ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបានរិះគន់ទៅលើអភិបាលក្រុង សមត្ថកិច្ច
នឹងអាជ្ញាធមូលដ្ឋានថា ជាអ្នកបើកដៃឲ្យកើតមានល្បែងស៊ីសង ហើយមឹនហ៊ានប៉ះពាល់ ឬបង្ក្រាបឡើយព្រោះ
វាជាឆ្នាំងបាយរបស់ពួកគេ។ ប្រជាពលរដ្ឋក៍បានសូមណូមពរសូម លោកអភិបាល នៃគណអភិបាលខេត្ត
ស្ទឹងត្រែងមេត្តាចាត់វិធានការ ទៅលើកន្លែងល្បែងស៊ីសងទាំងអស់នោះកំឲ្យកើតមានបន្តទៅទៀត ធ្វើយ៉ាង
ណាកំបណ្ដោយឲ្យមន្ត្រី ក្រោមឧវាទលោកអភិបាល លួចខ្ជឹលងូចទឹក ដុះក្អែល នឹងឆ្លុះកញ្ចក់ឲ្យសោះ បើមន្ត្រី
ទាំងនេះនៅតែលួចខ្ជឹល នៅតែរក្សាទុកល្បែងស៊ីសងធ្វើជាឆ្នាំងបាយទៀតនោះ តើភូមិឃុំមានសុវ្តិភាព៩ចំណុច
នៅឯណា គឺមានតែភូមិឃុំគ្មានសុវត្តិភាព ។/ដោយសហការី

Screenshot_2015-03-18-12-42-51-1

Screenshot_2015-03-18-12-43-18-1

Screenshot_2015-03-18-12-42-31-1

Screenshot_2015-03-18-12-42-01-1

Screenshot_2015-03-18-12-42-57-1

Screenshot_2015-03-18-12-41-44-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author