លោកហហ៊ួត រត្ន័ មេបញ្ជាការសឹករងស្រុកកែវសីមា កំពុងប្រើប្រាសឥទ្ធិពលប្រព្រឹត្តបទល្មើស

​ខេត្តមណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ដោយមានការចោទប្រកាន់ថា
លោក ហ៊ួ​ត រ័ត្ន មេ​ប​ញ្ជា​ការ​​សឹង​​រង ស្រុក​​កែ​វ​​សី​មា បាន​​បើក​ដៃ ឲ្យ​​ឈ្មួញ​​រក​ស៊ី ដឹក​ជ​ញ្ជូន​​ឈើ​​ប្រ​ណី​ត
យក​មក​​ស្តុក​​ក្នុងផ្ទះ យ៉ាង​​ពេញ​ប​ន្ទុក​ ​ទាំង​យប់​​ទាំង​ថ្ងៃ​​​ ជាយូ​​ឆ្នាំ​​មក​ហើយ មិន​ដែលឃើញ​​មាន ស​មត្ថ​កិច្ច
និង​ម​ន្ត្រី​ជំ​នាញ​​ណា​​ម្នាក់ ហ៊ាន​ចាប់ឬ​បង្ក្រាប​ឡើយ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ ដេកលក់​អស់​ទៅហើយទើប​សកម្ម
ភាព​ដឹកឈើ របស់​មេ​យោធា​រូបនោះ កក្រើកស្រុកកែវសីមា ស្ទើរតែ​បាក់ស្រុត​ផ្លូវ បាន​ក្លាយជា ឆ្នាំងបាយ
មិនចេះ​រីងស្ងួត របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅហើយ។​

ការចោទប្រកាន់ពីប្រភពខាងលើ​បាន​ឲ្យ​ដឹងថា លោក ហ៊ួ​ត រ័ត្ន អាង​ស្បែក​ជា ទាហាន​ប្រចាំ​ស្រុក​កែវ​សីមា
កំពុង​ប្រើប្រាស់​ឥទ្ធិពលដ៍មានអំណាច ប្រព្រឹត្ត​បទល្មើស គ្មាន​ក្រែង​ញញើត​ច្បាប់បាន​ឃុបឃិត​ជាមួយ​ឈ្មួញ
​ឈើ បើក​ប្រមូល​ទិញ​ឈើ ដឹក​យកមក​ស្តុក​ទុក ក្នុងផ្ទះ​របស់ខ្លួន ជាទ្រង់ទ្រាយ​ធំ​ច្រើន​ឆ្នាំ​មកហើយ សម្រាប់​នាំ
ចេញ​ទៅ ប្រទេស​វៀតណាម នៅពេលដែល​ពួកគេ ទិញ​បាន​ច្រើនល្មម ទើបដាក់ឡាន​ចេញទៅ​
ម្ដងៗមិនតិចជាង ៣-៤ ម៉ែត្រគូប​នោះទេ។​

ពាក់ពន្ធ័ការចោទប្រកាន់ខាងលើ យ៉ាងណាក៍មានមន្ត្រីស្មោះត្រង់រាជរដ្ឋាភិបាល មួយរូបនៅស្រុកកែវសីមា
បាន​ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា លោក ហ៊ួ​ត រ័ត្ន និង​គូកន​របស់គាត់ បាន​ដឹកជញ្ជូន​ឈើ ចេញទៅ​
វៀតណាម សឹងតែរាល់ថ្ងៃ មិនសូវ​លោះ​ថ្ងៃ​នោះទេ ហើយក៏​គ្មាន​នរណា ហ៊ាន​ប៉ះពាល់​នោះដែរ ព្រោះ​មន្ត្រី
​ជំនាញ មានការ​យោគយល់ ក្នុងនាម​ជា​សមត្ថកិច្ច​ដូចគ្នា​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ហ៊ួ​ត រ័ត្ន ក៏ត្រូវ
​ចំណាយលុយ ដើម្បី​ទិញ​ទឹកចិត្ត មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចៀសផុត
ពី​ការបង្ក្រាបផងដែល ៕ដោយសហការី

Screenshot_2015-03-24-07-29-23-2

Screenshot_2015-03-24-07-29-23-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author