ស្ត្រីមេម៉ាយវ័យចំណាស់៥៥ឆ្នាំចងក សម្លាប់ខ្លួនចោលកូនទាំង៧នាក់បានដូចបំណង

ស្ទឹងត្រែង៖ ស្ត្រីមេម៉ាយវ័យចំណាស់អាយុ៥៥ឆ្នាំ ត្រូវបានអ្នកស្រុកប្រទះឃើញចងកសម្លាប់ខ្លួននៅហ្នឹង
ដើមឈើក្រោយសាស្រុកសេសាន កាលពីវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៥
ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៍បានផ្ដល់ព័ត៌មាន ឲ្យទៅក្រុមគ្រួសា
នឹងសមត្ថកិច្ចផងដែរ។

យោងតាមសម្ដីកូនស្រីច្បងរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ លឿខាំ ធឿ អាយុ៥៥ឆ្នាំ
រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មានកូន៧នាក់ ប្រុស៤នាក់ ស្រី៣នាក់ មានប្ដីពីរ
ដោយប្ដីទី១ ស្លាប់ចោល ក្រោយមកក៍មានប្ដីមួយទៀត ហើយកបានបែកបាក់គ្នាជាយូឆ្នាំមកហើយ ទុកឲ្យ
ស្ត្រីរងគ្រោះនៅមេម៉ាយ មើលថែកូនទាំង៧នាក់ ក្រោយមកស្ត្រីរងគ្រោះចេះតែផឹកស្រារនៅពេលមានការ
ពិបាកចិត្តម្ដងៗ ដោយស្ត្រីរងគ្រោះធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរផងនោះ អោយតែស្រវិងស្រារម្ដងៗ តែងតែ
រកទៅសម្លាប់ខ្លួនចំនួន៨ដងមកហើយ តែកូនៗដឹងទាន់ ទើបតែពេលនេះកូនៗជាប់រវល់ រហូតមកទុលម៉ោង
១នឹង៥នាទីថ្ងៃ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៥ បាត់ស្ត្រីជាម្តាយក៍បាននាំបងប្អូនដើររកតែមិនឃើញ មកទុល
ម៉ោងប្រហែល៩យប់ ទើបមានដំណឹងថាឃើញស្ត្រីរងគ្រោះជាម្ដាយបានចងកស្លាប់បាត់ហើយ។

លុះព្រឹកឡើងវេលាម៉ោង៨នឹង០០នាទី ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៥ គេសង្កេតឃើញលោកអ៊ុក មឿន ប្រធាន
ការិយាល័យបច្ចេកទេស នឹងវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះទៅកន្លែងកើតហេតុនឹង
ធ្វើកោសល់វិច្ច័យ ទៅលើសាកសពស្ត្រីរងគ្រោះផងដែរ ដោយបញ្ជាក់ថា ពិតជាធ្វើអត្ថឃាតខ្លួនឯងមែន។
ក្រោយពីធ្វើកោសល់វិច្ច័យនឹងធ្វើកំណត់ហេតុចប់ សមត្ថកិច្ចបានហៅក្រុមគ្រួសារដើម្បីមកទទួលយកសាក
សពយកទៅធ្វើបុណ្យទៅតាមប្រពៃណី។/ដោយនួន ពុទ្ធា

1427172830877

1427172791831

1427173037520

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author