រាជធានីភ្នំពេញ ៖ បុរសវ័យជាង២០ឆ្នាំ ជាកម្មករសំណង់ បានលោតពីលើការដ្ឋានសាងសង់សណ្ឋាគារ
ហ្គោលឌិនស្តេឌាម កម្ពស់ជាង ១០ជាន់ គឺលោតពីលើជាន់ទី៤ ក្នុងបំណងធ្វើអត្តឃាតខ្លួន សំណាងល្អ
គ្រាន់តែរងរបួសបាក់ភ្លៅស្តាំ និងបែកមាត់ សន្លប់ស្តូកស្តឹង ហេតុការណ៍នេះបានកើតឡើង កាលពីវេលា
ម៉ោង ៦និង៤០ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្បែររបងស្តាតចាស់ តាមបណ្តោយផ្លូវ
លេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយគេសង្ស័យថា មកពីថៅកែ មិនបើកប្រាក់ខែឲ្យជិត ២ខែ
មកហើយ ទើបខ្លួនតូចចិត្ត លោតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ៤ទាបភ្លើ បានឃើញជន
រងគ្រោះ ឈនៅខាងក្រៅហាក់ដូចបម្រុងលោត ក៏នាំគ្នាស្រែកឲ្យជនរងគ្រោះ ចូលទៅក្នុង វិញ រហូតដល់
ម៉ោងកើតហេតុជនរងគ្រោះក៏លោតទម្លាក់ខ្លួន មកទើរលើដំបូលអគារ ដែលកីឡាករស្នាក់នៅ បណ្តាល
ឲ្យបាក់ភ្លៅ និងបែកចង្កា បែកមាត់ សន្លប់ស្តូកស្តឹងតែម្ដង។
ភ្លាមៗនោះ ក្រុមកីឡាករបានទូរស័ព្ទ ហៅរ៉ឺម៉កម៉ូតូ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត
នៅពេលដែលសមត្ថកិច្ច ចុះទៅដល់ទីតាំងកើតហេតុ ធ្វើកំណត់ហេតុនឹងសួរនាំហេតុការណ៍គ្រោះថ្នាក់ខាង
នេះ ត្រូវបាន មេកា នាំគ្នាបដិសេធថា ជនរងគ្រោះមិនមែនជា កម្មករសំណង់នៅទីនេះទេ ។ប៉ុន្តែប្រជាពលរដ្ឋ
ក៏ដូចជាអ្នកនៅម្តុំនោះ បានអះអាងថា ជនរងគ្រោះគឺជា កម្មករសំណង់នៅទីនេះហើយ មេកាឆ្លើយយករួចខ្លួន
ព្រោះតែមិនចង់ ឲ្យមានរឿងដល់ខ្លួនប៉ុណ្ណោះ។/