ទំនាស់ដីធ្លូីរវាងប្រជាពលរដ្ឋនឹងក្រុមហ៊ុនថៃ ប៊ុនរ៉ុង កាលពី១៩ឆ្នាំមុនមិនទាន់មានដំណោះស្រាយ

ព្រះសីហនុ៖ ប្រជាពលរដ្ឋបានធ្វើការដង្ហែក្បួន ចេញពីទីតាំងដីទំទាស់ នៅចំណុចកំពេញចាស់ ស្ថិតក្នុងក្រុម៧
ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ តាមបណ្ដោយវិថី១៩មិថុនា ទៅកាន់មន្ទីររៀបចំដែនដីនគរូបនី
កម្ម សំណង់ នឹងសុរិយោដី ខេត្តព្រះសីហនុ ដើម្បីដាក់ញត្តិ រកដំណោះស្រាយបញ្ហា ទំនាស់ដីធ្លី ដែលមាន
ទំហំ ៤២,៧១០ម៉ែត្រការ៉េ ស្មើនឹង២៤គ្រួសារ កាលពី១៩ឆ្នាំមុន ជាមួយក្រុមហ៊ុនថៃ ប៉ុនរ៉ុង ដែលមានលោក
ឧកញ៉ា ថេង ប៊ុនម៉ា ជាប្រធាន នៅក្នុងក្បួនដង្ហែកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ គេសង្កេតឃើញ
មានប្រជាពលរដ្ឋមានទាំងព្រេះសង្ឃ ប្រមាណជាង១០០នាក់ មកពីសហគមន៍ទំនាស់ដីធ្លី ខេត្តព្រះសីហនុ។

យោងតាមសម្ដីរបស់លោកស្រី ហង្ស ចិន្ដា ដំណាងជនរងគ្រោះទាំង២៤គ្រួសារ បានថ្លែងនៅក្នុងក្បួនដង្ហែ
ជួបជុំគ្នានៅមុខមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់នឹងសុរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងថា ដីនេះ
ប្រជាពលរដ្ឋ ជាច្រើនគ្រួសារបានមករស់នៅ ដោយកាប់ឆ្ការនឹងឈូសឆាយដី ដើម្បីដាំដំណាំផ្សេងៗ មានដូច
ជា ដូង ខ្នុរ ស្វាយ ធូរ៉េន ។ល។ នៅលើទីតាំងដីខាងលើនេះ ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ ក្រោយមកក្រុម
ហ៊ុន ថៃ ប៊ុនរ៉ុង ធ្វើរបងព័ទ្ធយក ពេលនោះប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន សង្កាត់
ខ័ណ្ខនឹងក្រុង ដើម្បីសំទាមទាដីនោះមកវិញ តែគ្មានដំណោះស្រាយ ផ្ទុយទៅវិញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ
២០០២ អាជ្ញាធរបានប្រើប្រាសបម្លាំងសមត្ថកិច្ច នគរបាល យោធា នឹងកម្លាំងអាវុធហត្ថ មកចាប់ពួកគាត់
យកទៅឃុំឃាំង ទាំង២៤គ្រួសាយ៉ាងអយុត្តិធម៌ មិនតែប៉ុណ្ណោះបានឈូសឆាយផល់ដំណាំកំពុងទទួលផល់
នឹងរុះរើផ្ទះសម្បែងខ្ទេចខ្ទីរអស់ថែមទៀត។

បន្ទាប់មក ក្រោយឆ្នាំ២០០៦ អាជ្ញាធរបានបិទសំណុំរឿងពុំព្រមដោះស្រាយ ឲ្យពួកគាត់រហូតមកដល់បច្ចុប្បន្ន
នេះ អាជ្ញាធរបានចេញប្លង់ប្រព័ន្ធផ្ដល់សិទ្ធគ្រប់គ្រងកាន់កាប់ដីធ្លី ទៅឲ្យអ្នកផ្សេងកាលពីខែមិថុនា ឆ្នាំ២០០៨
អស់ទៅហើយ។

នៅពេញ ដង្ហែរមកដល់ជួបជុំគ្នានៅមុខមន្ទីរ ត្រូវបានខាងមន្ទីរអញ្ជើញតំណាងសហគមន៍ចំនួន៧នាក់ ចូល
ក្នុងមន្ទីរ ដើម្បីពិភាក្សាពី បញ្ហាទំនាស់ ដោយមានលោក ជិន សេង ដែលជាអនុប្រធានមន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដោយលោក ឯកភាពយកញត្តិ របស់បងប្អូនប្រជា
ពលរដ្ឋ ទៅដាក់ជូន លោកប្រធានមន្ទីរពិនិត្យពិចារណា និងសំរេច ។ ក្រោយមកតំណាង សហគមន៍ទាំង
៧នាក់ ក៏បានចាកចេញហើយប្រមូលគ្នាវិលត្រលប់ ទៅសំរាកនៅទីតាំងដីទំនាស់វិញ ដើម្បីត្រៀមដាក់
លិខិតជូនលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃស្អែកជាបន្តទៀត ។/

2015-03-25_18.10.32

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author