លោកអ៊ុក សំអុល អភិបាលក្រុងបានលុង រងការិះគន់ពីអាជីវករផ្សារថាអនុវត្តផ្ទុយ នឹងចំណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

រតនគិរី៖ អាជីវករលក់ដូនៅផ្សារបានលុង បានសម្ដែងការមិនពេញចិត្តចំពោះ លោក អ៊ុក សំអុល
អភិបាលក្រុងបានលុង គិតតែប្រយោជន៍ផ្ទាល់ខ្លួន ឲ្យតែបានលុយច្រកហោប៉ៅ មិនខ្វល់ពីការរិះគន់អ្វីទាំង
អស់។
អាជីវករ ក៍ដូចប្រជាពលរដ្ឋរស់នៅក្រុងបានលុង បានប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា ចាប់
តាំងពី លោក អ៊ុក សំអុល មកកាន់តំណែងជាអភិបាលក្រុងបានលុងនេះ បាន៨ខែតែងតែបង្កើតបញ្ហា
មកដល់អាជីវករ ក៍ដូចប្រជាពលរដ្ឋ ពិបាកក្នុងការរកស៊ី ដោយសារ លោក អ៊ុក សំអុល អភិបាលក្រុងថ្មី
រូបនេះបង្កើតក្រុមដើរយកលុយពីអាជីវករលក់ដូរនៅក្រៅផ្សារ ស្រាចតែអំពើចិត្ត តាមតែកាបញ្ជារបស់
លោក អ៊ុក សំអុល អភិបាលក្រុង មិនបានមើលឃើញពីទុកលំបាករបស់អាជីវករនឹងប្រជាពលរដ្ឋនោះទេ។

អាជីវករផ្សារបានលុង បានបន្តឲ្យដឹងទៀតថា លោក អ៊ុក សំអុល បានប្រើសិទ្ធអំណាចជាអភិបាលក្រុង
ដោយដកហូតយកកន្លែងផ្ញើកង់នឹងម៉ូតូ ជារបស់អ្នកវិនិយោគផ្សារឲ្យចេញ ដោយដាក់ក្រុមបក្ខពួករបស់ខ្លួន
មកយកលុយ នឹងប្រើត្រាសាលាក្រុងមកបោះពីលើសំបុត្រផ្ញើកង់នឹងម៉ូតូធ្វើជាអាជីវកម្មទៀតផង ឲ្យតែបាន
លុយមកដាក់ហោប៉ៅធ្វើមានបានខ្លួនឯង ។

ក្រុមអាជីវករទាំងនោះបានបញ្ជាក់ឲ្យដឹងថា ទង្វើរបស់លោក អ៊ុក សំអុល បានធ្វើមកលើក្រុមហ៊ុនវិនិយោគ
ផ្សារខាងលើនេះ ខាងក្រុមហ៊ុនវិនិយោគផ្សារក៍បានប្ដឹងទៅសាលាខេត្ត នឹងប្ដឹងទៅក្រសួងសេដ្ឋកិច្ចផងដែរ
ក្រោយមកក៍ខាងក្រសួងបានចុះមកធ្វើការសើបអង្កេតឃើញថា លោកអ៊ុក សំអុល ភិបាលក្រុងបានលុង
បានយកលុយជាទង្វើលខុសច្បាប់ ក្រួសួងបានប្រមានឲ្យបញ្ឈប់ការយកលុយខុសច្បាប់ជាបន្ទាន់។

ក្រុមអាជីវករទាំងនោះបានបញ្ជាក់បន្ថើមទៀតថា លោកអ៊ុក សំអុល មិនត្រឹមតែយកលុយខុសច្បាប់តែ
ប៉ុណ្ណោះទេថើម ទាំងប្រព្រឹតផ្ទុយពីចំណារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថើមទៀត ដូចជាដីនៅខាង
មុខផ្សារបានលុង ខេត្តរតនគិរី សម្ដេចបានចំណាឯកភាព ឲ្យទុកដីខាងមុខជាប់ជាប់ផ្សារនេះជាចំណតរថយន្ត
សម្រាប់បំរើផលប្រយោជន៍សាធារណះ បែជាលោកអភិបាលក្រុងរូបនេះ ហ៊ានធ្វើឯកសាលួចលាក់ ដោយ
ចេញគំរោងឲ្យគេធ្វើតូបនឹងស្តង់សម្រាប់ជួរយកលុយយ៉ាងពេញបន្ទក់។ខ្ញុំជាអាជីវករបានដឹងរឿងនេះច្បាស់
ណាស់ ព្រះខ្ញុំមានឯកសារត្រឹមត្រូវ ដូចនេះ ដើម្បីកុំឲ្យប្រទេសយើងមានអំពើពុករលួយ យើងទាំងអស់គ្នា
នាំគ្នាបង្ក្រាបអំពើទាំងនេះ ភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ ។/

2015-03-27_15.08.34

Screenshot_2015-03-26-18-52-13

Screenshot_2015-03-26-18-48-21-1-1-1

Screenshot_2015-03-26-18-48-13-1

Screenshot_2015-03-26-18-48-02-1

Screenshot_2015-03-27-14-21-40-1

Screenshot_2015-03-27-14-20-49-1

Screenshot_2015-03-27-14-21-03-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author