មណ្ឌលគិរី៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅស្រុកអូរាំង ខេមណ្ឌលគិរីថា មានសកម្មភាព
ឈ្មួញដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឧទ្យានជាតិ នឹងដែនជំរកសត្វព្រៃរាល់យប់ មិនមិនដែលខានមួយយប់
ណានោះទេ។ ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋខាងលើ អ្នកយកព័ត៌មានយើងបានចុះទៅដល់
ភូមិពូឡា ឃុំពូហ្យាម ស្រុកអូរាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែកម្ភះ ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី២៣
យើងសង្កេតឃើញមានរថយន្តតូចធំ សម្រក់ដឹកឈើប្រណិតចេញពីតំបន់ប្រជាពលរាយការណ៍ខាងលើ
នឹងឆ្លងកាត់ស្រុកអូរាំងរាល់យប់ពិតម៉ែន ជាពិសេសនៅពេលម៉ោង២-ម៉ោង៣ជិតភ្លី មិនមានឃើញសមត្ថកិច្ច
ឬជំនាញជាពិសេសគឺ លោក សារូ រតនា ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើប្រចាំស្រុកអូរាំង មិនដែលមានចំ
ណាប់ការ ទុបស្កាត់ឬបង្ក្រាបម្ដងណាឡើយ។
លុះមកដល់ថ្ងៃទី២៣ ខែ-ឆ្នាំ ដដែលវេលាម៉ោង២យប់ឃើញមានខាងសហគមន៍ឃាត់ក្បួនរថយន្តដឹកឈើ
ទាំងនោះសួរនាំ តែត្រូវបានក្រុមឈ្មួញឈើទាំងនោះប្រាប់ថា ពួកគេបានបង់លុយឲ្យទៅជំនាញរដ្ឋបាលព្រៃ
ឈើរួចរាល់ហើយ បើចង់ដឹងទៅសួរមេព្រៃទៅ ទោះយ៉ាងណាក៍មានឈ្មួញតូចតាចម្នាក់ ធ្លាប់រកស៊ីដឹកជញ្ជូន
ឈើទៅលក់ឲ្យយួន បានលួចទំលាយឲ្យដឹងថា ឈើទាំងអស់នេះពួកគេដឹកទៅតាមច្រករបៀងដាក់ដាំស្ថិត
នៅក្នុងខេត្តមណ្ឌលគិរី យកទៅលក់ឲ្យឈ្មោះជឿង ជាជនជាតិយួនឈរចាំទទួលទិញនៅទីនោះតែម្ដង។
សូមបញ្ជាក់ផងដែលថា ក្នុងមួយយប់ក្បួនរថយន្តដឹកឈើប្រណិត មិនក្រោយពី១០-២០គ្រឿងនោះទេ
ចេញមកជាខ្សែៗតែម្ដង ស្រុកមួយនេះ ក្លាយជាស្រុកដឹកជញ្ជូនឈើ ឆ្លងកាត់យ៉ាងអនាធិបតេយ្យ ហើយគេ
មិនច្បាស់ទេថា ឈ្មួញត្រូវបង់ថ្លៃក្បាលឡាន ក្នុង១ខែឬ១ជើងប៉ុន្មាននោះទេ ទើបនាយខណ្ឌ នាយរងខណ្ឌ
រដ្ឋបាលព្រៃឈើប្រចាំស្រុកអូរាំង បើកទូលាយឲ្យឈ្មួញដឹកជញ្ជូនឈើម៉ាសេរីបែបនេះ រហូតប្រជាពលរដ្ឋនឹង
អ្នករកស៊ីកំប៉ិកកំប៉ុក ហ៊ានចោទប្រកាន់ថា ការកាប់បំផ្លាញនឹងដឹកជញ្ជូនឈើខុសច្បាប់ដែរកើតឡើនៅទីនេះ
ជាអំពើពុករលួយ លក្ខណះប្រព័ន្ធ របស់សមត្ថកិច្ច អាជ្ញាធរ នឹងជំនាញរដ្ឋបាលព្រៃឈើ ដែរសប្បាយក្នុង
ការហែកប្រយោជន៍ ចែកគ្នាយូរមកហើយ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា ឲ្យតែយ៉ាងនេះព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ចៀសមិនផុតពីវិនាសសាប
សូន្យនោះទេ ព្រោះលោក អេង ប៊ុនហៀង ជាអភិបាលខេត្ត និងលោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃ
ឈើខេត្ត ត្រូវបានគេដឹងថាជាអ្នកឃុបឃិតឲ្យមានបទល្មើសយ៉ាងពេញបន្ទុក។
បញ្ហានេះប្រជាពលរដ្ឋក៍បានសំណូមពរទៅលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក សាយ សំអាល់
រដ្ឋមន្ត្រីក្រសួងបរិស្ថានត្រូវពិនិត្យមើលជាបន្ទាន់ ព្រោះសកម្មភាពដឹកជញ្ជូននឹងកាប់បំផ្លាញព្រៃឈើឧទ្យាន
ជាតិ នឹងដែនជំរកសត្វព្រៃបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។/ដោយសហការី