ប្រជាពលរដ្ឋសាទរនឹងអាជ្ញាធរស្រុកមុខកំពូល ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមចញ្ចើមផ្លូវនឹងផ្សារ

ខេត្តកណ្ដាល​ ៖​ បន្ទាប់​ពី​មាន​សេចក្ដីណែនាំ​ ពីលោកតាំង ម៉េងលាង អភិបាលស្រុកមុខកំពូល តម្រូវ​ឱ្យ​​
សមត្ថកិត្រូវ​តែ​រៀប​ ចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈតាមដងផ្លូវជាតិលេខ៦អា នឹងតាមផ្សារ​ឱ្យ​ បាន​ល្អ​ប្រ
សើរ​ឡើង​វិញ​នោះ​ នៅ​ព្រឹក​ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥​ សមត្ថកិច្ច​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ ផ្លូវ
​សាធារណៈ​ក្នុង​ឃុំព្រែកអញ្ចាញ លើក​ដំបូង​ និង​ធ្វើជា​គំរូ​ដល់​ឃុំ ស្រុកនានា​ ។​

​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​ សាធារណៈនឹងទីផ្សារ​នេះ​ ក្រោម​ការ​ចូលរួម​ពីនាយរងសណ្ដាប់ធ្នាប់នឹងមន្ត្រី
ប៉ូលិសសណ្ដាប់ធ្នាប់៣នាក់ នឹងកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកអញ្ចាញ២នាក់ ក្រោម​ការ​ ដឹកនាំ​របស់​លោក​ ឆាយ
សុខណា អភិបាលរងស្រុកមុខកំពូល។

​លោក​ឆាយ សុខណា អភិបាលរងស្រុកមុខកំពូលបានថ្លែង​ឱ្យ​ដឹង​ថា​ ដោយ​ថ្នាក់​ ដឹកនាំ​បាន​មើលឃើញ
​ការ​បាត់បង់​ សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ដោយ​ សារ​បងប្អូន​អាជីវក​រដាក់​សម្ភារ​ និង​ឥ​វ៉ា​ន់​ លក់ដូរ​តាម
​ចិ​ញ្ចើ​ម​ផ្លូវ មុខផ្សារ​រក​កន្លែង​ដើរ​មិន​បាន​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ខ្វះ​អនាម័យ​នោះ​ ទើបសាលាស្រុកតម្រូវ​ឱ្យ​​ រៀបចំ
តាមចញ្ចើមផ្លូវទាំងសង្ខាងក្នុងស្រុកមុខកំពូល ជាពិសេសចំណុចផ្សារតែម្ដង ត្រូវ​តែ​យកចិត្ដទុកដាក់​រៀប​
ចំ​សណ្ដាប់ធ្នាប់​ឡើង​វិញ​ ។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា​ ឆ្នាំ​២០១៥​នោះ លោកឆាយ សុខណា អភិបាលរងស្រុកមុខកំពូល សហ
ការជាមួយផ្នែកសណ្ដាប់ធ្នាប់ នឹងកម្លាំងប៉ូលិសប៉ុស្តិ៍​ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្សារនឹងផ្លូវ​ សាធារណៈ​
មួយ​ចំនួន​ ជាប្រយោជន៍​ធ្វើ​ ឱ្យ​ផ្លូវ​សាធារណៈ​ងាយស្រួល​ធ្វើ​ដំណើរ​មិន​ កក់​ស្ទះចរាចរណ៍​ លើស​ពី​នេះ​ទៀត​
គឺ​ នឹង​ធ្វើ​ឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​តាមដងផ្លូវ​របស់​យើង​ផង​ដែរ។​

​​​ទោះ​យ៉ាងណា​ក្នុង​ការ​រៀបចំ​សណ្ដាប់​ ធ្នាប់​របស់​អាជ្ញាធរ​ស្រុកមុខកំពូលនា​ពេល​ នេះ​ ឃើញ​ថា​ទទួល
លទ្ធផល​ល្អ​ប្រសើរ​ បាន​៧០ភាគរយ​ហើយ​ ។​ ប៉ុន្ដែ​នៅមានបញ្ហាខ្លះ នៅចំណុចផ្សារព្រែកអញ្ចាញ ដែល
​ មានលោកសឿ ឆេងអួន ( ហៅគ្រូហៃ ) មិនមានឆន្ទះក្នុងការរៀបចំណតសម្រាប់រថយន្ត នឹងម៉ូតូ ទុក
បណ្ដោយឲ្យរថយន្តនឹងម៉ូតូ ម៉ូតូកង់បី ចតពាសពេញផ្លូវយ៉ាងអនាធិបតេយ្យ នាំឲ្យបាត់បង់នូវសោភ័ណ្ឌ
ភាពផ្លូវ នឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ថើមទៀតផង៕ ​ដោយកម្ពុជា ជោគជ័យ​

2015-05-03_21.11.53

2015-05-03_21.15.51

2015-05-03_21.18.37

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author