ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងសាធារណៈការនឹងដឹកជញ្ជូននាពេលថ្មីៗនេះ
បានឲ្យដឹងថា ស្ពានអ្នកលឿង ដែលជាអំណោយដ៍ថ្លៃថ្លារស់រដ្ឋាភិបាជប៉ុន នឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់
ជាផ្លូវការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះហើយ ពោលគឺនៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ
ណីខ្មែរឈានចូលមកដល់។ សម្ភោធកាត់ខ្សែបូក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតី
តេជោពល ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពខាងលើបានបន្តទៀតថា ស្ពានអ្នកលឿងជាប្រភេទស្ពានហាយវ៉េ ជាប្រភេទស្ពានវែងជាងគេក្នុងចំណោម
ស្ពានទាំងអស់នៅក្នុងប្រទេសកម្ពុជា ស្ពាននេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១២ ខែគម្ភះ ឆ្នាំ២០១១ មានប្រៀប
វែង២.២១៥ម៉ែត្រ ទទឹងប្រវែង១៣.៥ម៉ែត្រ ដោយប្រើប្រាស់ទឹកប្រាក់សរុបអស់ប្រមាណ១៣០លានដុល្លាអាមេ
រិក ស្ពាននេះក្រោយការសាងសង់ហើយនឹងសម្ភោធហើយនឹងក្លាយទៅជាស្ពានមួយដ៍សំខាន់ សម្រាប់ប្រជា
ពលរដ្ឋទូទាំងប្រទេសដែលត្រូការស្ពាននេះ ជាពិសេសលេងពិបាករងចាំសាឡាង ខាតបង់ពេលវេលាដូចពីមុន
ទៀតហើយ។
នៅពេលប្រជាពលរដ្ឋបានទទួលដំណឹងថា ស្ពានអ្នកលឿងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ ប្រជា
ពលរដ្ឋ ៩៩% សប្បាយចឹត្តនឹងរីករាយយ៉ាងខ្លាំង ព្រោះថាពួកគាត់រង់ចាំថ្ងៃនេះជាយូឆ្នាំមកហើយ ប្រជាពលរដ្ឋ
នឹងបានឆ្លងតាមស្ពាននេះទៅមកលេងមានការលំបាកដូចពីការឆ្លងសាឡាងទៀតហើយ មិនដូចកាលពីនៅឆ្លង
សាឡាងនោះទេ ឲ្យតែធ្វើដំណើមកដល់ចំណុចនេះ ត្រូវតែប្រើពេលវេលារង់ចាំដើម្បីឆ្លងពីត្រោយម្ខាងទៅត្រោ
យម្ខាងទៀត ជួនការរង់ចាំរហូតមានការធុញទ្រាន់ក៍មាន ជាពិសេសបើមានរដូវបុណ្យតែម្ដង ឥឡូវនេះយើង
លេងពិបាកទៀតហើង ចង់ទៅមកសួរសុខទុកបងប្អូនយប់ថ្ងៃស្មាមាណក៍បានដែរ លេងខ្វល់។/