ស្ទឹងត្រែង ៖ មានសេចក្ដីរាយការណ៍ពីប្រភពប្រជាពលរដ្ឋ នឹងសម្ត្ថកិច្ចខេត្តស្ទឹងត្រែងថា ស្ពានមិត្តភាព កម្ពុជា
ចិន សេកុង ក្រោយពីធ្វើការចុះពិនិត្យពីក្រុមហ៊ុនចិន សៀងហៃគ្រប់ រួមជាមួយមន្ត្រីសាធារណការ នឹងដឹក
ជញ្ជូនខេត្ត កាលពី ថ្ងៃទី២៦ ខែឧឧសភា ឆ្នាំ២០១៥ បានចុះពិនិត្យកន្លែងប្រេះស្រាំ នៅចំណុចសសរស្ពាន
ពាក់កណ្ដាលទន្លេ បើរាប់សសរស្ពានពីត្រោយម្ខាងមកវិញនោះគឺសសរទី៩ ( ប្រាំបួន ) មានការប្រេះស្រាំ
សសរប្រេះស្រាំពិតមែន ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីក្រុមជំនាញនៃក្រុមហ៊ុនសៀងហៃគ្រប់ពីបញ្ហាសសរ
ប្រេះស្រាំនេះនៅឡើយទេ គ្រាន់តែឃើញខាងជំនាញរបស់ក្រុមហ៊ុនសៀងហៃគ្រប់ កាប់គាស់គ្រង់ចំណុចនៃ
សសរប្រេះស្រាំមើលប៉ុណ្ណោះ។
ពាក់ព័ន្ធការប្រេះស្រាំសសរស្ពានខាងលើនេះ ប្រជាពលរដក៍ដូចជាមន្ត្រីដែររស់នៅក្នុងខេត្តស្ទឹងត្រែងបានរិះ
គន់ទៅលើអាជ្ញាធរពាក់ព័ន្ធខេត្ត ជាពិសេសគឺ លោក កុល សំអុល អភិបាលខេត្ត មិនបានយកចិត្តទុកដាក់នឹង
គិតគូរទៅដល់ប្រយោជន៍ រវល់គិតតែប្រយោជន៍ផ្ទាល់ខ្លួន បណ្ដោយឲ្យរថយន្តធុនធំៗ នឹង រថយន្តយឺឌុបរបស់
ក្រុមហ៊ុនទ្រីភាពធ្វើការដឹកជញ្ជូនឈើផ្ទុកលើសទំងន់ចរាចណ៍ឆ្លងកាត់ស្ពាននេះទាំងយប់ ទាំងថ្ងៃ ញ័រអស់
ស្ពានបើនៅតែបណ្ដោយឲ្យក្រុមហ៊ុនសេដ្ឋីឈើផ្តាច់មុខស្រុកខ្មែនៅតែដឹកឆ្លងកាក់យ៉ាងគគ្រឹក គគ្រេងដូចសព្វ
ថ្ងៃនេះទៀតស្ពានមកពីឋានសួគ៌ ក៍មិនអាចទ្រទ្រង់នៅទម្ងន់នេះបានដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយទទួលព័ត៌មានបានថាសសរស្ពាន កម្ពុជា ចិន សេកុងមានការប្រេះស្រាំ អ្នកយក
ព័ត៌មានយើងបានចុះទៅផ្ដិតយករូបភាពនៅទីនោះ ត្រូវបានបុគ្គលិករបស់ក្រុមហ៊ុនចិន សៀងហៃគ្រប់ បានរា
រាំងអ្នកយកព័ត៌មានយើងមិនឲ្យថតផ្ដិតយករូបភាព ហើយថើមទាំងចង់ឆក់យកកាមេរាពីអ្្នកយកព័មានយើង
ទៀតផង ហាក់បីដូចមានបំណងចង់បិទបាំងរឿងអ្វីមួយពីអ្្នកយកព័ត៌មានយើង។ ដោយ នួន ពុទ្ធា