ប្រគល់-ទទួលអដ្ឋិធាតុយុទ្ធជនពលី នៃកងទ័ពវៀតណាមក្នុងសម័យសង្គ្រាមនៅកម្ពុជា

ខេត្តស្ទឹងត្រែង ៖ អនុវត្តកិច្ចព្រមព្រៀងរវៀងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា នឹង សាធារណ
រណរដ្ឋសង្គមនិយ័មវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័ត្រចិត្តវៀត
ណាមនៅលើទឹកដីកម្ពុជា ដើម្បីធ្វើមាតុភូមិនិវត្តន៍នារដូវប្រាំងឆ្នាំ២០១៤-២០១៥។

ការស្វែងរកអដ្ឋិធាតុយុទ្ធជនកងទ័ពវៀតណាម ដែរបានបាត់បង់ជីវិតនៅកម្ពុជានាស័មសង្គ្រាម ត្រូវបានបញ្ចប់
ក្នុងការរុករកនៅក្នុងខេត្តទាំង៣ នៃភូមិភាគឥសាន្ត រកឃើញសរុបចំនួន៤០នាក់។នឹង បានរៀបចំពិធីប្រគល់
ទទួល កាលពីវេលាម៉ោង៨ នឹង៤០នាទីព្រឹក ថ្ងៃទី២៨ ឆ្នាំ២០១៥ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៃព្រះ
រាជាណាចក្រកម្ពុជា គណៈកម្មការជំនាញខេត្តស្ទឹងត្រែង ( កម្ពុជា ) ជូនភាគីគណៈកម្មការជំនាញខេត្តយ៉ា
ឡាយ ( វៀតណាម ) តាមកំណត់ហេតុកិច្ចព្រមព្រៀងនៃគណៈកម្មការជំនាញខេត្តទាំងពីរ ស្ទឹងត្រែង-យ៉ាឡាយ
ដែលចុះហត្ថលេខារួមគ្នា នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥។

មានការចាត់តាំងធ្វើពិធីប្រគល់និងទទួលអដ្ឋិធាតុយុទ្ឋជនពលីនៃកងទ័ពវៀតណាមក្នុងសម័យសង្គ្រាមនៅ
កម្ពុជា វត្ថមានចូលរួមក្នុងអង្គកម្មពិធីដោយគណ:អភិបាលខេត្តស្ទឹងត្រែងលោក កុល សំអុល និងមន្ត្រីរាជការ
គ្រប់ស្ថាប័នក្នុងខេត្តព្រមទាំងកងកម្លាំងទាំងបីនិងខាងប្រទេសវៀតណាមចូលរួមដោយលោក អភិបាលខេត្ត
យ៉ាឡាយ ព្រមទាំងមន្ត្រីជំនាញខាងកងទ័ពវៀតណាម។

គួរបញ្ជាក់ផងដែលថា ការរុករកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាមនៅខេត្តស្ទឹងត្រែង មានចំនួន៨៨កន្លែង
រណ្ដៅដែលគ្មានអដ្ឋិធាតុចំនួន១៤០ចំណុច រណ្ដៅដែលមានអដ្ឋិធាតុចំនួន១១ចំណុច អដ្ឋិធាតុដែលត្រូវប្រ
គល់ចំនួន១១អដ្ឋិធាតុ។/ ដោយ នួន ពុទ្ធា

1435392158551

1435392113063

1435392183618

1435392132124

1435392052443

1435392074455

1435392218694

1435392233411

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author