កណ្ដាល ៖ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក បានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យដួល នឹងរបើក
ដំបូង ជញ្ជាំងអស់ជាច្រើនខ្នង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ វេលា
ម៉ោង៤នឹង១៥នាទីរសៀល នៅក្នុងភូមិអន្លុងស្លែង ឃុំសំបូមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្រោយពេលកើតហេតុ គេសង្កេតឃើញលោក សោម សីហាក់ អធិការនគរបាលស្រុកមុខកំពូល ដឹកនាំកម្លាំង
គ្រប់បណ្ដាលប៉ុស្តិ៍ ចុះជួយទៅដល់ប្រជាពលរដ្ឋដែលមានផ្ទះរងគ្រោះដោយខ្យល់កន្ត្រាក ភ្លាមៗផងដែល។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចមូលដ្ឋានបានបង្ហាញឲ្យដឹងថា ផ្ទះដែលរងគ្រោះដោយខ្យល់កន្ត្រាក
ខាងលើសរុប៥៩ផ្ទះ រងគ្រោះធ្ងន់ធ្ងរមានចំនួន២៦ផ្ទះ ប៉ើងដំបូលនឹងរបើកជញ្ជាំងមានចំនួន៣៣ផ្ទះ ដួល
វិហ៊ាទើបកសាងថ្មី នៅវត្តជោតនារាម ( ហៅវត្តអន្លុងស្លែង ) ទើបចាក់សសរបាន៥ដើមដួលរាបដល់ដី
នឹងបណ្ដាលឲ្យរងរបួសប្រជាពលរដ្ឋម្នាក់ឈ្មោះ ហាក់ ហ៊ី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ
ខាងលើដោយស័ង្កសីបោកចំ សំណាងល្អមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរបួស
ស្រាលប៉ុណ្ណោះ។/ដោយ កម្ពុជា ជោគជ័យ