ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សបីនាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្ក
ឡើងដោយរថយន្តទុនត្រារបស់មន្ត្រីកំពង់ផែស្វយ័តខេត្តព្រះសីហនុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង
នៅចំណុចរង្វង់មូលទុលមុខមន្ទីរប្រែណី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ១ សង្កាត់លេខ៣
ក្រុងព្រះសីហនុ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូជនរងគ្រោះជាម៉ូតូរត់ឌុបជិះគ្នាបីនាក់ ក្នុងនោះអ្នកជិះពីរនាក់
និងអ្នករត់ឌុបម្នាក់ ក្នុងទិសដៅពីផ្សារលើមកមន្ទីរប្រៃសនីយ៍ខេត្តពេលដល់មុខមន្ទីរ ក៏បត់ចូលពេលបត់ចូល
ស្រាប់តែរថយន្តម៉ាកទុនត្រាពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2V.55 88 មួយគ្រឿងបានមកដល់ ហើយ
បុកម៉ូតូរងគ្រោះយ៉ាងពេញទំហឹងតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមន្ត្រីប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះពីរ
នាក់ ជាមន្ត្រីក្រសួងប្រៃសនីយ៍មកពីភ្នំពេញមកធ្វើការនៅមន្ទីរប្រៃសនីយ៍ខេត្តព្រះសីហនុ ទី១ មានឈ្មោះ កៅ
ធារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅសង្កាត់ទួសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ របួសធ្ងន់ ទី២ ឈ្មោះ
សួន គីមស្រុន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ របួស
ត្រូវក្បាលធ្ងន់ ( ប្រហែលគ្មានសង្ឃឹម ) នឹងទី៣ ឈ្មោះ យ៉ែម នីន ជាអ្នករត់ម៉ូតូឌុប រស់នៅសង្កាត់លេខ៣
ក្រុងព្រះសីហនុ របួសធ្ងន់ រីឯអ្នកបើករថយន្តម៉ាកទុនត្រា ដែលជាអ្នកបង្កមានឈ្មោះ ស៊ុយ ចាន់ដារ៉ា អ្នកបើក
រថយន្តនៅក្នុងកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ក្រោយកើតហេតុរត់គេចខ្កួនបាត់ស្រមោលសូន។
ជនរងគ្រោះទាំង៣នាក់ ក្រោយកើតហេតុ ត្រូវបានដឹកបញ្ជូនតាមរថយន្តទៅកាន់មន្ទីពេទ្យក្រុងភ្នំពេញ
ជនរងគ្រោះទាំងបីកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ
ការិយាលយ័ចរាចរណ៍ខេត្តព្រះសីហនុ រងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕