ស្ទឹងត្រែង ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋ
មិនសប្បាយចិត្តជាមួយនឹងសមត្ថកិច្ចមួយចំនួន ឃុបឃិតឲ្យកើតមាននូវបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ
ដូចជា បៀក អាប៉ោង ជល់មាន់ កន្លែងភ្នាល់ចាក់បាល់ ជាពិសេសគឺល្បែងកន្ទុយលេខតែម្ដង។
ពាក់ព័ន្ធករណីនេះផងដែល ប្រជាពលរដ្ឋបានសូមឲ្យលោក អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែងនឹងឯក
ឧត្ដមស្នងការខេត្ត មេត្តាចាត់វិធានការទៅលើសមត្ថកិច្ច ខិលខូចមួយចំនួនជាបន្ទាន់ ដែលបានឃុបឃិត ឲ្យ
មានល្បែងស៊ីសងនៅក្នុងខេត្តស្ទឹងត្រែងយ៉ាងគគ្រិកគគ្រេង ដើម្បីជាប្រយោជន៍ឆ្នាំងបាយរបស់ខ្លួន។ ប្រភព
បានបន្តឲ្យដឹងថា បច្ចុប្បន្នមេកន្ទុយលេខដុះស្លែនឹងផ្នាល់បាល់ធំៗមាន៤កន្លែង ទី១ ខាងជើងផ្សារធំ ទី២ ខាង
ត្បូងកែងផ្សារធំ ជាប់នឹងសួនច្បារ ខាងកើតស្លាកយីហោស្រាបៀរកម្ពុជា ទី៣ ខាងក្រោយសណ្ឋាគារអង្គរមាស
ជាប់នឹងផ្លូវ ទី៤ ខាងកើតកន្លែងបញ្ចូលហ្គាសជាប់ផ្លូវលេខបូក ស្ថិតនៅភូមិត្រពាំងព្រីង នឹងភូមិកណ្ដាល សង្កា
ត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពដដែលបានលើកឡើងទៀតថា មានសមត្ថកិច្ចខិលខូចមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង បានត្រូវដង
ត្រូវផ្លែជាមួយបទល្មើសនឹងបិទបាំងពីថ្នាក់លើ ដោយយកឡេះថា កន្លែងលក់ឆ្នោតនាគនាំសំណាង តែកាពិត
លក់កន្ទុយលេខនឹងភ្នាល់បាល់តាមប្រព័ន្ធអិនធ័ណែត សរុប៤៦ប៉ុស្តិ៍ នៅថ្ងៃសៅរ នឹង ថ្ងៃអាទិត្យមានឆ្នោតឡាវ
នឹងឆ្នោតថៃថើមទៀតផង សព្វថ្ងៃមេឆ្នោតនឹងភ្នាល់បាល់កំពុងសប្បាយចិត្តនឹងការប្របូលលុយធ្វើមានធ្វើបាន
យ៉ាងសប្បាយ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យអង្គភាពសារព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើងដឹងថា ពាក់ព័ន្ធនឹងទីតាំង
បើកលេងល្បែងកត់នឹងលក់កន្ទុយលេខ ព្រមទាំងភ្នាល់បាល់ដាក់លុយខុសច្បាប់ខាងលើនេះ កន្លងមកកាល
ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ស្នងការរងបានបញ្ជាឲ្យខាងការិយាល័យកណ្ដាល នគរបាលប្រឆាំងបទល្មើស
បានចុះតាមផ្ទះដែលមានកត់នឹងលក់កន្ទុយលេខ នឹងភ្នាល់បាល់ដាក់លុយ នឹងបានឲ្យអ្នកទាំងនោះធ្វើកិច្ចស
ន្យា ផ្ដឹតមេដៃបញ្ឈប់ ក្នុងការលក់កន្ទុយលេខ នឹងភ្នាល់បាល់ដាក់លុយតទៅទៀត។
គ្រប់មជ្ឈដ្ឋានទូទៅគេបានសង្កេតឃើញថា មេកន្ទុយលេខ នឹងភ្នាល់បាល់ដាក់លុយខាងលើនេះ ក្រោយពីធ្វើ
កិច្ចសន្យានៅមុខសមត្ថកិច្ច នឹងអ្នកសារព័ត៌មានជាច្រើនអង្គភាពហើយនោះ ក្រោយមកបានតែ២-៣ថ្ងៃប៉ុណ្ណោះ
គេសង្កេតឃើញកើតមានលេងលើសដើម ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ រហូតមកទុលពេលនេះ
រយៈពេល២ឆ្នាំហើយ មិនដែលឃើញមានសមត្ថកិច្ចបង្ក្រាប គេសង្ស័យថានេះជាឆ្នាំងបាយរបស់សមត្ថកិច្ច។
យោងតាមសម្ដីអ្នកដើរកត់នឹងប្រម៉ូលកន្ទុយលេខឲ្យទៅមេធំដុះស្លែទាំងនោះបានឲ្យដឹងថា អារឿងរកស៊ីមុខរបរ
ខុសច្បាប់នេះវាមិនជាការស្រួលប៉ុន្មានទេ បើយើងមិនត្រូវជាមួយសមត្ថកិច្ចទាំងអស់នឹង ធ្វើមិចបានដំណើរការ
មកទុលថ្ងៃនេះ។ប្រភពដដែលបានត្អូញត្អែផងដែលថា ពួកគេមេធំៗទាំងនោះ គេមានលុយមានអំណាចនឹង
មានខ្សែ មានខ្នង យើងកូនកញ្ចេងតូចតាចពិបាកណាស់ ពេលខ្លះមានគេចាក់ត្រូវលេខធំចាប់ពី១០លានឡើង
ទៅ មេធំគេតែងតែប្រើល្បិចទំលាក់កំហុសមកលើកូនកញ្ចេងទៅវិញ គេមិនបើកលុយឲ្យទេ បើយើងខ្លាំងឬ
មានខ្នងធំទើបអាចបានលុយនោះមកខ្លះ។
លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹងថា ល្បែងស៊ីសងដូចជា លក់កន្ទុយលេខ ភ្នាល់បាល់
បើកសង្វៀនជល់មាន់ បៀរ អាប៉ោង នឹងចាក់ប្រដល់តាមរោងកាហ្វេដាក់លុយនេះ ពុំមានច្បាប់អនុញ្ញាតិ
ណាឲ្យកើតមាននោះទេ។/ ដោយ នួន ពុទ្ធា