ប្រភព៖ khmer-note
ប្រធានបទដ៍ក្តៅគគុក នៃការចងកសំលាប់ខ្លួន របស់នារីវ័យក្មេងម្នាក់ នៅខេត្ត បាត់ដំបង កំពុងតែ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មិត្តអ្នកលេង Facebook។ យ៉ាងណាមិញ ក៍មានការ បកស្រាយជាច្រើន ពីមូលហេតុដែល បណ្តាលអោយ នាងដាច់ចិត្ត ចងកសំលាប់ខ្លួន ទាំងវ័យក្មេង ចាកចោលពិភពលោក ដ៍ធំធេងមួយនេះ ដោយវាជាការ បកស្រាយចេញពី មិត្តអ្នកលេង Facebook ដែលមិនអស់ចិត្ត នូវពត៌មាន ដ៍អាថ៌កំបាំង របស់នាង។ ក្នុងនោះផងដែរ មានមនុស្សជាច្រើន កំពុងតែចង់ដឹង ថាតើក្រោយខ្នងនៃការ ចងករបស់នាង វាជាអ្វី អោយប្រាកដនោះ ហើយតើវាអាចទេ ដោយគ្រាន់តែ សុំម្តាយមករៀនភ្នំពេញ មិនបានដាច់ចិត្ត ចងកសំលាប់ខ្លួននោះ? បើតាមការបកស្រាយ របស់អ្នកលេង Facebook មួយចំនួន បាននិយាយថា មូលហេតុដែល នាងដាច់ចិត្ត ចងកសំលាប់ខ្លួន ដោយសារតែ ការបង្ខំអោយរៀបការ ជាមួយមនុស្សដែល ខ្លួនមិនស្រលាញ់ រហូតតូចចិត្ត នឹងខ្លួនឯង ដល់ថ្នាក់កើតរោគស្ត្រេស។ តើវាជាការពិតដែររឺទេ ដែលថានាងចងកសំលាប់ខ្លួន ដោយសារតែ ការបង្ខំអោយរៀបការ ជាមួយមនុស្សដែល ខ្លួនមិនស្រលាញ់? ហើយខ្មែរណូត សូមមិនធ្វើការ បញ្ចេញមតិអ្វីឡើយ ទុកនាទីនេះ អោយប្រិយមិត្តទាំងអស់ ធ្វើការយល់ឃើញដោយខ្លួនឯងទៅចុះ។ ដើម្បីជ្រាបច្បាស់នោះ សូមទស្សនា រូបភាពខាងក្រោម ពីអត្តន័យ ដែលមិត្តអ្នកលេង Facebook បានបកស្រាយ។ គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ ដែលចងកសំលាប់ខ្លួន មានឈ្មោះថា លឿង អេងលី អាយុ២១ឆ្នាំ ហើយនាងជានារីដែល ទើបនឹងរៀបការ ជាមួយប្តី អណិកជន នៅបរទេស បានប៉ុន្មានខែប៉ុននោះ។