កណ្ដាល ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាស្រុកមុខកំពូល បានបើកវេទិកា ផ្សព្វ ផ្សាយ
នឹងពិគ្រោះយោបល ក្រោមអធិបតីភាព លោក អោម គឹមលាង ប្រធានក្រុមប្រឹក្សាស្រុកមុចកំពូល នឹងលោក
តាំង ម៉េងលាង អភិបាលស្រុកមុខកំពូល នឹងមានការចូលរួមពី ឯឧត្ដម មកពីខាងគណៈបក្សសង្គ្រោះជាតិ
ផងដែល។ ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុក ឃុំ មកពីដំណាងគណៈបក្សប្រជាជនកម្ពុជា នឹងគណៈបក្ស
សង្គ្រោះជាតិ ក្នុងនោះមានកម្លាំងប៉ូលិស ប៉េអឹមមេភូមិ មេឃុំ នឹងប្រជាពលរដ្ឋចូលរួមក្នុងវេទិកានេះមានចំនួន
៧ឃុំ ក្នុងស្រុកមុខកំពូល ប្រុស២៦០នាក់ ស្រី៦០នាក់ សរុប៣២០នាក់ វេទិកានេះបានចាប់ផ្ដើមកាលពីវេលា
ម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្ថជ្រៃមាសសាគរ ( ហៅវត្ថថ្មី ) ស្ថិត
នៅភូមិវត្ថថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្នុងនោះកិច្ចចាប់ផ្ដើម លោក តាំង ម៉េងលាង អភិបាលនៃគណអភិបាលស្រុកមុខកំពូល បានឡើងមានមតិសំ
ណេះសំណាលជាមួយប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះ បន្ទាប់មកលោក អោម គឹមលាង ប្រធានក្រុម
ប្រឹក្សាស្រុក បានឡើងអានរបាយការណ៍សង្ខេប លទ្ធផលការងារ៥ខែដើមឆ្នាំ២០១៥ របស់រដ្ឋបាលស្រុកមុខ
កំពូល។ ក្រោយលោក អោម គឹមលាង ប្រធានក្រុមប្រឹក្សាស្រុក បានអានរបាយការណ៍ចប់ ក៍បានផ្ដល់សិទ្ធឲ្យ
ប្រជាពលរដ្ដឡើងបញ្ចេញមតិដែលប្រជាពលរដ្ឋជួបការលំបាកកន្លងមក ក្នុងនោះការលើឡើងរបស់ប្រជាពល
រដ្ឋ ទី១ ប្រជាពលរដ្ឋឃុំព្រែកដំបង បានលើកឡើងបញ្ហាដីរបស់ពួកគាត់កាន់កាប់ពី៧៩ -៨០មកឥឡូវត្រូវបាន
មេឃុំព្រែកដំបងយកគ្រឿងចក្រ ទៅកាប់កាយលើដីរបស់ពួកគាត់ ដោយថាអាជ្ញាធ័រអភិវឌ្ឍន៍ស្តាអាង ទី២
ប្រជាពលរដ្ឋឃុំព្រែកអញ្ចាញ ឃុំឬស្សីជ្រោយ នឹងឃុំព្រែកដំបង បានលើកឡើងពីបញ្ហាទ្រូងផ្លូវជាតិលេខ៦អា
សូមឲ្យលោកអភិបាលស្រុក ជួយដោះស្រាយបើកចន្លោះឆ្លងកាត់នៅចំណុចសំខាន់ៗឲ្យបានច្រើនកន្លែងបន្តិច
ព្រោះចន្លោះឆ្លងកាត់ទាំងនោះនៅឆ្ងាយពីគ្នា១០០០ម៉ែត្រទៅ១៥០០ម៉ែត្រឯណុះ ទី៣ លោកមេឃុំឬស្សី
ជ្រោយបានលើកឡើងបញ្ហាទឹកស្អាតថា ហេតុអីបច្ចុប្បន្នភ្លើងបានចុះថ្លៃហើយ នៅតែទឹកមិនទាន់ចុះ អញ្ចឹង
សូមឲ្យខាងរដ្ឋាករទឹកចុះនៅតម្លៃក្រោម១៥០០រៀលក្នុង១គីឡូម៉ែត្រគូប ទី៤ គឺបញ្ហាសំខាន់ប្រជាពលរដ្ឋបាន
លើឡើងបញ្ហា ដីបម្រុងសាលាវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ ទុកសម្រាប់កសាងសាលានឹងធ្វើជាតារាងបាល់
ទាត់ តែឥឡូវទីនោះក្លាយទៅជាលំនៅដ្ឋាននឹងសំណង់រឹងមាំអស់ទៅហើយ ។
ក្រោយការលើកឡើងរបស់ប្រជាពលរដ្ឋទាំងប៉ុន្មានចំណុចខាងលើនេះ លោក តាំង ម៉េងលាង អភិបាលនៃ
គណអភិបាលស្រុកមុខកំពូល បានឆ្លើយតបនឹងពិភាគសាជាមួយឯឧត្ដមមកពីខាងគណៈបក្សសង្គ្រោះជាតិ
តើត្រូវធ្វើយ៉ាងណាលើបញ្ហាដីបឹងពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ៤គ្រួសារ តើត្រូវប្រគល់ឲ្យពួកគាត់ឬក៍ត្រូវអភិ
វឌ្ឍន៍ សូមឯឧត្ដមមានយោបល់។ លោកអភិបាលបានលើកឡើបន្តថា តើយើងដោះស្រាយសម្រាប់៤គ្រួសារ
ឬសម្រាប់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលត្រូវការទឹកទៅស្រោចស្របលើដំណាំស្រូវក្នុងគ្រោះរាំងស្ងួត។
លោកអភិបាលបានឆ្លើយតបទៅនឹងបញ្ហាទឹកស្អាតមិនទាន់បានចុះថ្លៃ នឹងបានឲ្យតំណាងខាងរដ្ឋាករទឹកប្រ
ចាំឃុំឬស្សីជ្រោយឡើងបកស្រាយជួនប្រជាពលរដ្ឋ ក្នុងនោះខាងតំណាងរដ្ឋាករទឹកស្អាតបានឆ្លើយតបថា រូប
គាត់មិនមានសិទ្ធអ្វីសម្រេចនោះទេចាំគាត់នាំពាក្យនេះទៅជូនមេរបស់គាត់។ ចំណែកទ្រូងផ្លូវលោកអភិបាល
ស្រុកថានឹងទទួលយកពាក្យទាំងនេះទៅជូនលោក ម៉ៅ ភារុណ អភិបាលខេត្តដើម្បីដោះស្រាយ បញ្ហាសំខាន់
រឿងដីបម្រុងសាលាវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ លោកបានឆ្លើយតបថា ដីនេះនៅក្នុងការគ្រប់គ្រងរបស់
សាលា ក្នុងការសង់លំដ្ឋានរឹងមាំខាងសាលាជាអ្នកទទួលដោះស្រាយ។ លោកបានបន្តឲ្យដឹងថា កន្លងមកក៍
មានមន្ត្រីខាងសាលាស្រុក ធ្លាប់បានទៅសង់លំនៅដ្ឋានលើដីនោះដែរ តែត្រូវបានខាងសាលាប្ដឹងឲ្យរុះរើវិញ។
ហើយលោកអភិបាលក៍បានឆ្លើយតបទៀតថា ក្នុងការលើកឡើងបញ្ហានេះ ចាំលោកយកទៅជូននឹងពិភាគសា
ជាមួយខាងមន្ទីរនឹងក្រសួងអបរំយុវជននឹងកីឡា។ មុនបញ្ចប់កម្មពិធី លោក អភិបាល មានមតិផ្ដាំផ្ញើដល់ប្រ
ជាពលរដ្ឋដែលចូលរួម្កនុងកម្មពិធី នឹងនៅតាមគេហដ្ឋាន សូមឲ្យមានការប្រុងប្រយ័ន្ន ទៅលើកូនតូចៗ កំឲ្យ
ទៅលេងទឹក នឹង កំឲ្យមុះខាំ ព្រោះរដូវនេះជារដូវវស្សា នឹងចេះការពារនូវគ្រោះធម្មជាតិផ្សេងៗ ដែលកើត
មានឡើងក្នុងរដូវវស្សានេះ នឹងជូនពរដល់បងប្អូនប្រជាពលរដ្ឋឲ្យជួបតែសេចក្ដីសុខ នឹងរកទទួទានមានបាន
គ្រប់ៗគ្នា។/ ដោយ កម្ពុជា ជោគជ័យ