ភ្នំពេញ៖ អគ្គីភ័យបានលេបត្របាក់យក ផ្ទះឈើប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋសង់នៅជាប់ៗគ្នាអស់ស្ទើទាំង
ស្រុង ស្ថិតនៅក្នុងភូមិលូ តាមបណ្តោយផ្លូវជាតិលេខ៥ ករណីអគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលា
ម៉ោង០២និង៣៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍ខាងលើនេះ គេបានសង្កេតឃើញសមត្ថកិច្ច ក៏ដូចអាជ្ញាធរខណ្ឌ រួមជាមួយក្រុមពន្លត់អគ្គិភ័យ
បានចុះទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ទោះបីយ៉ាងណាអណ្តាតភ្លើងនៅតែបន្តឆេះ
រហូតដល់អស់ស្ទើរតែទាំងស្រុង ហើយការអន្តរាគមន៍នេះដែរ អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង៣ និង
១៥នាទី នៅថ្ងៃកើតហេតុផងដែល។
តាមការឲ្យដឹងពីប្រភពអ្នកនៅជិតខាងបានឲ្យដឹងថា ការឆេះខាងលើនេះផ្តើមចេញពីផ្ទះឈ្មោះ ម៉ក់ សាមូន ដែលជួលឲ្យជនជាតិវៀតណាមប្រកបរបរកោសជប់ និងមានសេវាផ្លូវភេទបង្កប់ផងដែរ ។
ប្រជាពលរដ្ឋក៏ដូចជាជនរងគ្រោះខាងលើបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បាន
ចូលទៅម៉ាស្សាកោសជប់នៅខាងក្នុង ហើយមួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងជជែកគ្នាដោយបុរសរូប
នោះខឹងនឹងស្រីកំណាន់របស់ខ្លួន ក៏បានយកប្រេងចាក់ទៅលើស្ត្រីជនជាតិវៀតណាម ហើយដុតបណ្តាលឲ្យ
ឆេះផ្ទះមួយខ្នងរួចក៏ឆេះរាលដាលទៅកាន់ផ្ទះជិតខាងតែម្តង ។ ភ្លាមៗនោះជនបង្ក រួមជាមួយស្ត្រីជនជាតិវៀត
ណាមបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុចូលទៅតំបន់ស្វាយប៉ាកគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្នុងករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះមាន
រថយន្តរបស់ក្រុមហ៊ុនតេលា សូគីម៉ិច រថយន្តពន្លត់អគ្គិភ័យរបស់សាលារាជធានី និងរថយន្តរបស់ស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែលថា ក្នុងការគ្រោះថ្នាក់អគ្គីភ័យឆាបឆេះខាងលើនេះ នៅមិមទាន់មានការបញ្ជាក់ពីអាជ្ញា
ធរឬសមត្ថកិច្ច តួលេខពីការខូចខាតទ្រព្យសម្បត្តិដោយសាអគ្គីភ័យឆាបឆេះនេះនៅឡើយទេ៕