រថយនត្តក្រុមហ៊ុនជីប៉ុកខ្សែកាប បើកបញ្ច្រាសទិបុកម៉ូតូសង បង្ករបួសស្រាលនឹងខូចម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់បុគ្គលិក ស៊ីស៊ីដា ព្រែកអញ្ចាញ ស្រវិងស្រាលបើកម៉ូតូបុកជាមួយរថយន្ត ដឹករថយន្តរបស់
ក្រុមហ៊ុនជីប៉ុក ខ្សែកាប បើកបញ្ជ្រាសទិស បណ្ដាលអោយរងរបួសស្រាលនឹងខូចខាតម៉ូតូផ្នែកក្បាលទាំង
ស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២១
ខែមិថុនា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ ០៦អា នៅខាងត្បូងស្ពានលេខ៨ ស្ថិតនៅភូមិបាក់ខែងលើ
សង្កាត់បាក់ខែងលើ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះនឹងមិត្តភក្ត្រ័រួមដំណើរជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួននឹង
មិត្តភ័ក្ត្រ៣-៤នាក់បាននាំមកពីលេងបងប្អូននៅន្លែងទាហ៊ានជើងទឹកជ្រោយចង្វា ១គ្រឿងម៉ាកសង់ ពណ៍ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1 CR ៩៥ ៣៧ ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ៦អា ទិសដៅពីត្បូងមកជើងក្នុង
លុះមកដល់ចំណុចកើតហេតុ ក៍បានបុកជាមួយរថយន្តយ័ក្យរបស់ ក្រុមហ៊ុនជីប៉ុកខ្សែកាប ពាក់ស្លាកលេខ
ភ្នំពេញ 3C 57 82 បើកបញ្ច្រាសទិសពីជើងទៅត្បូងបណ្ដាលអោយ ខូចក្បាលម៉ូតូនិងម្ចាស់រងរបួសស្រាល។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុខាងរថយន្តបងករចេញសងការខូចខាតចំនួន២៥០ដូលា ដើម្បី
បញ្ចប់រឿងនៅកន្លែងកើតហេតុ។ តែសមត្ថកិច្ចមិនព្រមដោយឲ្យអ្នកបើករថយន្តបង្ករយករថយន្តមកចូលប៉ុស្តិ៍
រដ្ឋបាលនគរបាលបាក់ខែងដើម្បីធ្វើការផាកពិន័យ ទៅលើអ្នកបើកបរថយន្តបង្កមិនគោរពច្បាប់ចរាចរណ៍ជើង
គោក ប៉ុន្តែអ្នកបើកបររថយន្តបង្កប្រកែកមិនព្រនយករថយន្តទៅតាមការបញ្ជារបស់សមត្ថកិច្ចទេ ដោយសំអា
ងថាដោះស្រាយជាមួយជនរងគ្រោះរួចហើយ។

សូមបញ្ជាក់ផងដែលថា កាលពីដំបូងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលបាក់ខែង ហាក់ដូចធ្វើទៅតាមច្បាប់ចរា
ចរណ៍ ទោះមានទូរស័ព្ទពីថៅកែរថយន្តក៍សមត្ថកិច្ចមិនព្រមជួបដែរ ក្រោយមកមានទូរស័ព្ទមកចង់ជួមជាមួយ
សមត្ថកិច្ចជាបន្តបន្ទាប់ ក៍សមត្ថកិច្ចឈ្មោះលី បានជួបតាមទូរស័ព្ទជាមួយតែមិបានដឹងថាជួបជាមួយនណា
ក្រោយពីទូរស័ព្ទចប់ស្រាប់តែលោកលីជាសមត្ថកិច្ចជើងខ្លាំងពីដំបូងនោះ បែជាឲ្យរថយន្តបង្ករទៅដោយរលូន
លេងហ៊ានក្អកបន្តទៀត នៅពេលឃើញហេតុការណ៍បែបនេះ អ្នកយកព័ត៌មានយើងបានសួរទៅសមត្ថកិច្ចថា
យ៉ាងមិចហើយរឿងហ្នឹង ពេលនោះលោកលី ប៉ូលិសប៉ុស្តិរដ្ឋបាលនគរបាលបាក់ខែងបានប្រាប់អ្នកយកព័ត៌
មានយើងថា អធិការក្រុងជាអ្នកបញ្ជាឲ្យទៅ ខ្ញុំជាប៉ូលិសតូចតាចមានសិទ្ធិអីបើមេបញ្ជាហើយ។

មជ្ឈដ្ឋានទូទៅគេបានរិះគន់ទៅលើសមត្ថកិច្ចថា ច្បាប់ចរាចរណ៍សព្វថ្ងៃគឺមានតែច្បាប់មិនមានអ្នកគោរពនោះ
ទេ បើឲ្យតែប៉ះពាគ្រោះថ្នាក់អាងខ្សែអាងខ្នងបើបនេះ អ្នកដែលគ្មានខ្សែគ្មានខ្នងច្បាស់ជាចប់ហើយ បើរឿង
ឃើញខុសប៉ុណ្ណឹងហើយ នៅតែច្បាប់មិនមានការដាក់ទោសឬធ្វើការផាកពិន័យ ទៅលើជនបង្កឲ្យរៀងចាល
នៅតែទុកឲ្យជនបង្កររូបនេះដោយអាងថាខ្លួនបើកឡានឲ្យថៅកែមានលុយមានអំណាចអាចបញ្ជាសមត្ថកិច្ច
បានយ៉ាងនេះតើថ្ងៃក្រោយទៅជាយ៉ាងណា។/

2015-06-21_20.12.23

2015-06-21_20.09.40

2015-06-21_20.11.17

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author