ខេត្តរតនគិរី ៖ យ៉ាងហោចណាស់ មនុស្សបានស្លាប់ និង ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ខណៈដែលអ្នក
បើកបររថយន្តខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ហេតុ
ការណ៍នេះបានកើតឡើងកាលពី ថ្ងៃទូ២១ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៥ នឹង ៤០នាទីល្ងេច ត្រង់ចំណុច
ទល់មុខក្លឹបកម្សាន្ត ស្រីពេជ្រ១៦៨ ស្ថិតលើផ្លូវជាតិលេខ៧៨ ក្នុងភូមិឡាបូ សង្កាត់យក្ខឡោម ក្រុងបានលុង
ខេត្តរតនគិរី។
សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ ឌីវ រ៉េល ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់កន្លែង
កើតហេតុភ្លាមៗ ចំណែកជនរងគ្រោះទី២ មានឈ្មោះ រឿន សៀ ភេទស្រី អាយុ២៩ឆ្នាំ និង ម្នាក់ទៀតមាន
ឈ្មោះ ដូ ដៀ ភេទស្រី អាយុ២២ឆ្នាំ របួសធ្ងន់ អ្នកទាំង៣ ជាជនជាតិភាគតិចទំពួន កម្មករចំការម្រេច មានទី
លំនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បើកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-
62 12 ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបានបើ ក្នុងទិសដៅពីកើតមកលិច បញ្ច្រាសទិសគ្នា មកដល់
ចំណុចកើតហេតុ គេឃើញរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-89 17 បានបើក
ជែងរថយន្តមួយគ្រឿងទៀត បណ្តាលអោយជ្រុលចង្កូត ទៅខាងធ្វេងដៃ ក៏បុកម៉ូតូចំយ៉ាងពេញទំហឹងតែម្តង
បណ្តាលឲ្យម៉ូតូ និងអ្នកជិះខ្ទាតដួលបោកនឹងថ្នល់តែម្តង។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ រថយន្តបង្កបើករត់ បានចម្ងាយប្រហែល១គីឡូម៉ែត្រ រួចយកទៅ
លាក់ទុក នៅក្រោយផ្ទះសំណាក់ម៉េងលីន មុខបន្ទាយទាហានវរៈ៧៩ ហើយចុះពីរថយន្ត រត់គេចខ្លួនបាត់
ឃើញតែរថយន្តបង្ក ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា តែទោះជាយ៉ាងណា យើងបានរកឃើញរថយន្តបង្ករ
ដែលមានភិនភាគខាងលើហើយ នឹងត្រូវបានគេស្គាល់ថា ជាមន្ត្រីប៉ូលិសវរៈព្រំដែននៅស្រុកអូរយ៉ាដាវថើម
ទៀតផង ៕