គ្រូពេទ្យចិនឯកជនបន្តគេចខ្លួន ជាប់ទោសអ្នកនៅពីក្រោយខ្នង

ស្ទឹងត្រែង ៖ នគរបាល កណ្តាលប្រឆាំងបទល្មើស ខេត្តស្ទឹងត្រែងបានឈានទៅ ដល់ការឃាត់ខ្លួន លោក
រិន  រ៉ាវុឌ្ឍន៍ ជាម្ចាស់ផ្ទះនិងជា  ប្រធានផ្នែកសុខាភិបាលខេត្ត  កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៥ ។

ពាក់ព័ន្ធការឃាត់ខ្លួន  លោក រិន រ៉ាវុឌ្ឍន៍ ប្រធាន ផ្នែកសុខាភិបាលខេត្តខាងលើ នេះ លោក ហោ វុទ្ធី នាយ
ការិយាល័យកណ្តាលនគរ  បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង  បានឱ្យអ្នកយក
ព័ត៌មានយើង ដឹងថា ប្រធានផ្នែកសុខាភិបាលខាងលើនេះ លោកបាន  បញ្ជាកម្លាំងឱ្យឃាត់ខ្លួនយក មកដើម្បី
ធ្វើការសាកសួរនិង កសាងសំណុំរឿងហើយបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹង ត្រែងដើម្បីចាត់ការបន្ត ។

ពាក់ព័ន្ធការឃាត់ខ្លួន  លោក រិន រ៉ាវុឌ្ឍន៍ រូបនេះ មាត់ដូចជាមានការបិទបាំង នៅពេលសមត្ថកិច្ចបញ្ជូនខ្លួន
លោក រិន រ៉ាវុឌ្ឍន៍ ទៅកាន់ សាលាដំបូងខេត្តស្ទឹងត្រែង  នៅពេលអ្នកកាសែតនិងទូរទស្សន៍ទៅតាមប្រមាញ់
យក ព័ត៌មាន លោករិន រ៉ាវុឌ្ឍន៍ មិនត្រូវបានអ្នកកាសែតនិងទូរ ទស្សន៍សាកសួរសុំការបំភ្លឺបាន ទេ ដោយសាក
សួរនៅក្នុងុ  បន្ទប់ អ្នកស្រី ស៊ិន យ៉េក ព្រះ រាជអាជ្ញារងអស់រយៈពេល ជាយូរម៉ោង ទើបចប់ដោយ  ការសាក
សួរក្រោយមក លោក រិន រ៉ាវុឌ្ឍន៍ ប្រធាន ផ្នែកសុខាភិបាលបានចេញពី បន្ទប់ដោយមានបិទម៉ាស់មុខ ហើយ
ឡើងម៉ូតូដោយសមត្ថ កិច្ចឌុបទៅ កាន់ស្នងការខេត្ត្ត វិញ ។

ជុំវិញហេតុការណ៍នេះ  មជ្ឈដ្ឋានទូទៅបានរិះគន់ថា  ករណីពាក់ព័ន្ធអាយុជីវិត មនុស្ស សមត្ថកិច្ចធ្វើដូចជា
រឿងលេងសោច ដោយមិន មានការដាក់ទោសទណ្ឌទៅ លើជនសង្ស័យឱ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីច្បាប់
សមត្ថ កិច្ចមានការធ្វេសប្រហែស ដោយឌុបជនសង្ស័យដោយ ម៉ូតូដូចជា ឌុបគ្នាទៅស៊ីគុយ ទាវ ផឹកកាហ្វេ
អញ្ចឹង ប្រហែលគ្រាន់តែហៅយកទៅ គោះតែប៉ុណ្ណោះ បើច្បាប់ធ្វើ  យ៉ាងនេះមែន នៅខេត្តស្ទឹងត្រែងមុខតែរង
គ្រោះ ដោយ  សារមន្ទីរពេទ្យឯកជនចេញ ច្បាប់ដោយលោក រិន រ៉ា វុឌ្ឍន៍ប្រធានផ្នែកសុខាភិបាល នេះមិន
ខានឡើយ ។

គួរបញ្ជាក់ផងដែរថា  ករណីមន្ទីរពេទ្យយីហោស្ទឹង ត្រែង សេកុង បង្កឱ្យស្ត្រីម្នាក់បាត់បង់  ជីវិតក្រោយយកកូន
ចេញមិន បានសម្រេចក្រោយហេតុការ ណ៍គ្រូពេទ្យចិនរូបនោះ បាន  គេចខ្លួនបាត់ដោយមានម្ចាស់ ផ្ទះឈ្មោះ
រិន រ៉ាវុឌ្ឍន៍ ជាអ្នក ទទួលខុសត្រូវក្នុងរឿងនេះមិន ឱ្យខាងក្រុមគ្រួសារជនរង គ្រោះមិនដឹងហើយក៏បានធ្វើ ការ
សងលុយអោយទៅក្រុម គ្រួសាររងគ្រោះចំនួន ៦.០០ ០ដុល្លារ ដើម្បីបញ្ចប់រឿង ។

ប្រសិនបើនិយាយពីការ  ទទួលខុសត្រូវលើសំណងនោះ  មានន័យថា ជីវិតខ្មែរមួយរូប មិនមានតម្លៃអ្វី
សម្រាប់ពេទ្យ ដែលមិនគោរពតាមក្រមសីល ធម៌វិជ្ជាជីវៈរបស់ខ្លួនឡើយ ។  ជាទូទៅគ្រូពេទ្យនៅកម្ពុជា មិន
មានភាពទទួលខុសត្រូវ ចំពោះវិជ្ជាជីវៈរបស់ខ្លួននិង មិនមានចំណេះវិជ្ជាគ្រប់គ្រាន់ ជាគ្រូពេទ្យនោះឡើយ ។

គួររំលឹកផងដែរថា ស្ត្រី រងគ្រោះមានការរហែកស្បូន យ៉ាងខ្លាំងដោយសារតែពេទ្យ ដែលបូមយក កូនចេញ
នោះ  គ្មានបចេកទេសក្នុងការរំលូត កូន ទើបបណ្តាលឱ្យស្ត្រីរង  គ្រោះមានសភាពធ្ងន់ធ្ងររហូត ដល់បាត់បង់
ជីវិតបែបនេះ។

បងស្រីម្នាក់បានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវជាប្អូន  មានឈ្មោះ សៅ ផល្លី អាយុ ៣០ឆ្នាំ រស់នៅភូមិភ្នំខៀវ
ឃុំអូកណ្តដៀរ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងករណីនេះ លោក រិន រ៉ាវុឌ្ឍន៍ ប្រធាន  ផ្នែកបចេកទេសមន្ទីរ
សុខាភិ បាលខេត្ត ជាអ្នកចេញលុយ ឱ្យក្រុមគ្រួសារស្ត្រីរងគ្រោះ ចំនួន ៦០០០ដុល្លារ សម្រាប់  យកទៅធ្វើ
បុណ្យទៅតាម ប្រពៃណី​៕ នួន ពុទ្ធា

1434617969383

1434806421420

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author