អាជីវកម្មរ៉ែមាសនៅស្រុកភ្នំព្រឹកនៅតែបន្ត គ្មានស្ថាប័នពាក់ព័ន្ធឬសមត្ថកិច្ចទុបស្កាត់

បាត់ដំបង ៖ អាជីវកម្មរ៉ែ មាស ១កន្លែង គេចាត់ទុកថា  ជាអាជីវកម្មខុសច្បាប់នៅ  ចំណុច ជើងភ្នំព្រឹក ស្ថិត
នៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត  បាត់ដំបងគេសង្កេតឃើញនៅ  តែបន្តសកម្មភាពធ្វើអាជីវកម្ម រុករករ៉ែមាស
ខុសច្បាប់ជា ដដែល ។

អាជីវកម្មរ៉ែមាសខុស  ច្បាប់នៅចំណុចជើងភ្នំព្រឹក  គេមើលឃើញថា បានប្រើ  ប្រាស់ម៉ាស៊ីនចំនួន ២គ្រឿង
សម្រាប់បូមខ្យល់ និងខួងថ្ម  ក្នុងជម្រៅរណ្តៅជាង២០ ម៉ែត្រ បន្ទាប់មកគេដាក់គ្រាប់ រំសេវបំផ្ទុះដើម្បីបំបែក
ថ្មយក រ៉ែមាសនោះតែម្តង ។

សកម្មភាពនៃការបំផ្ទុះថ្ម ក្នុងរណ្តៅជ្រៅបែបនេះនៅ ចំណុចឃុំភ្នំព្រឹក ប្រជាពលរដ្ឋ  រាយការណ៍មកថា កាលពី
កន្លងទៅថ្មីៗបានបង្កឱ្យកម្មករ ម្នាក់ស្លាប់ដោយសារតែការ  ដាក់បំផ្ទុះថ្មខុសបច្ចេកទេស ត្រូវចំជនរងគ្រោះ
ហើយ  សំណុំរឿងនេះត្រូវបានថៅកែ អាជីវកម្មរ៉ែមាសខុសច្បាប់គេ បំបិទ ។

ការធ្វើអាជីវកម្មរ៉ែមាស ខុសច្បាប់នៅចំណុចខាងលើមានការប្រើប្រាស់ជាតិរំសេវ បំផ្ទុះយកថ្មរ៉ែមាសបែបនេះ  គេចាត់ទុកថាជាអំពើខុសទៅនឹងច្បាប់នៃការគ្រប់គ្រងអាវុធ ជាតិផ្ទុះផងដែរ ។

សកម្មភាពបំផ្ទុះថ្មយករ៉ែ  មាសគ្មានបច្ចេកទេសត្រឹមត្រូវ នៅចំណុចអាជីវកម្មរ៉ែមាស ជើងភ្នំព្រឹកនោះដែរ
ប្រជាពលរដ្ឋរាយការណ៍មកថាគេ មិនដែលឃើញអាជ្ញាធរមាន សមត្ថកិច្ចមកហាមឃាត់នោះ ឡើយ ដែល
ជាហេតុធ្វើឱ្យ  ប្រជាពលរដ្ឋរស់នៅធ្វើចំការ ក្បែរនោះ មានការភ័យខ្លាច  ក្រែងការបំផ្ទុះថ្មខុសបច្ចេក ទេស
បង្កឱ្យប៉ះពាល់អាយុ  ជីវិតដល់ពួកគាត់ដោយប្រការ ណាមួយ ។

សកម្មភាពនោះ ត្រូវគេនិយាយថា ផ្គើននឹងការហាមឃាត់របស់ក្រសួងរ៉ែ និងថាមពល កាលពីកន្លងទៅថ្មីៗ
នេះ ដែលបានស្នើឱ្យប្រជាពលរដ្ឋ ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ឱ្យផ្អាកសកម្មភាពបណ្តោះ អាសន្នដើម្បីរង់
ចាំឱ្យក្រសួង ផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម រ៉ែមាស ស្របច្បាប់តាមរយៈ នៃការដាក់ពាក្យស្នើសុំរបស់ ប្រជាពល
រដ្ឋទៅក្រសួងនោះ សិន ។

ការហាមឃាត់ក្រសួងរ៉ែ  និងថាមពលនោះដែរ គេ សង្កេតឃើញមានប្រជាជន មួយចំនួនបានអនុវត្តតាម
ក៏ប៉ុន្តែមានជនខិលខូចមួយចំនួន ទៀត ជាពិសេសអាជីវកម្មរ៉ែ  មាសនៅចំណុចជើងភ្នំព្រឹក តែម្តងមិនអនុវត្ត
តាមនោះ ឡើយ ពោលគឺគេធ្វើសកម្ម  ភាពដោយមិនខ្លាចញញើត ច្បាប់សូម្បីតែបន្តិច ។

ការធ្វើអាជីវកម្មរ៉ែមាស  នៅចំណុចជើងភ្នំព្រឹកប្រជា ពលរដ្ឋរាយការការណ៍ឱ្យដឹង ទៀតថា មិនមែនប្រជាជន
093remeas1

093remeas3រស់នៅក្នុងឃុំភ្នំព្រឹកជាអ្នកធ្វើ អាជីវកម្មនោះទេ ពោលគឺ  មានថៅកែមកពីខេត្តផ្សេង ប្រកបអាជីវកម្មធ្វើជំនួញ
រ៉ែ មាសដោយជួលកម្មករឱ្យធ្វើ សកម្មភាពប្រើប្រាស់គ្រឿង  ម៉ាស៊ីនហើយមានអ្នកធំជាខ្នង បង្អែកនៃការប្រ
ព្រឹត្តអំពើខុស ច្បាប់នេះ ។

ជុំវិញនៃការធ្វើអាជីវកម្ម  រ៉ែមាសខុសច្បាប់មានការប្រើ ប្រាស់រំសេវបំផ្ទុះយកថ្មរ៉ែ មាសនៅចំណុចជើងភ្នំព្រឹក
ត្រូវបានសមត្ថកិច្ចស្រុកភ្នំព្រឹក បង្ហើបឱ្យដឹងថា គេមិនហ៊ាន  ចុះទៅបង្ក្រាបនោះទេដោយ សារមានអ្នកធំនៅ
ពីក្រោយ ខ្នងនៃការរួមចំណែកចូល  ភាគហ៊ុននៃអាជីវកម្មរ៉ែមាស ខុសច្បាប់នោះ ។

ពាក់ព័ន្ធនឹងការធ្វើអាជីវ  កម្មរ៉ែមាសខុសច្បាប់ផ្គើនការ ហាមឃាត់របស់មន្ត្រីជាន់ខ្ពស់  ក្រសួងរ៉ែ និងថាមពល
អ្នកយកព័ត៌មានយើង មិនអាចរកការសុំបំភ្លឺបានឡើយពីប្រធាន មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author