រ៉ែមាសនៅមណ្ឌលគីរីកំពង់រងការទន្ទ្រានដដែល

មណ្ឌលគិរី ៖ សកម្មភាពជីក រករ៉ែមាស ដោយប្រើរំសេវ បំផ្ទុះកំពុងកើតមានយ៉ាងអនា ធិបតេយ្យនៅខេត្ត
មណ្ឌលគិរី ហើយថែមទាំងបង្កឱ្យប៉ះពាល់ខ្លាំង ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ គណៈកម្ម ការអាចារ្យវត្ត និងព្រះសង្ឃគង់នៅវត្តព្រៃមាស ភូមិអូរក្ល  ឃុំចុងផ្លាស់ ស្រុកកែវសីមា
បានប្រាប់ថា ជារៀងរាល់ថ្ងៃ សកម្មភាពជីករករ៉ែ ដែលនៅជាប់បរវេណវត្ត បានកើតមានយ៉ាងខ្លាំង ហើយការ
ជីករករ៉ែនេះ ក្រុមឈ្មួញនាំគ្នាប្រើគ្រាប់រំសេវ បំផ្ទុះរណ្តៅដីលាន់ទ្រហឹង អឹងកង ។ ក្រៅពីការប្រើរំសេវ បំផ្ទុះបំ
បែកថ្មនិងដីនោះក្រុម អ្នកជីករករ៉ែមាសបាននាំគ្នា ប្រើម្ស៊ៅគីមីចម្រាញ់យក មាសថែមទៀតផងដែរ ។

ប្រជាពលរដ្ឋបានប្រាប់ថា ក្រុមឈ្មួញម្ចាស់រណ្តៅរ៉ែ មាសទាំងអស់នោះ អាងខ្នង សែស្រឡាយជាអ្នកធំធ្វើ
សកម្មភាពបំផ្លាញរ៉ែធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីនេះត្រូវ បានគេអះអាងថាមានឈ្មោះ ឈុំ មូ,មន្ត្រីកងរាជអា
វុធហត្ថ  ខេត្ត ឈ្មោះ ឆាន់ ទៀង, ឈ្មោះ តែ គឹមសាន, ឈ្មោះ   លឹម និងម្នាក់ទៀតឈ្មោះ លាងបានដើរអួត
ក្អេងក្អាងថា ពួកគេជាក្មួយមន្ត្រីធំៗក្នុងជួរ រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ  ពួកគេមិនខ្លាចរអា អាជ្ញាធរ ណាមក
បង្ក្រាបសកម្មភាព របស់ពួកគេឡើយ ។

មេឃុំចុងផ្លាស់បានទទួល ស្គាល់ថា ពិតជាសកម្មភាព បំផ្ទុះរំសេវរករ៉ែមាសយ៉ាង អនាធិបតេយ្យក្នុងតំបន់ខាង
លើនោះមែនហើយកន្លងមក សមត្ថកិច្ចធ្លាប់បានបង្ក្រាបនិង ដកហូតវត្ថុតាងដូចជាជីបំផ្ទុះ ចំនួន ៦បាវ គ្រឿង
បំផ្ទុះចំនួន ១៣ដុំ និងសម្ភារៈមួយចំនួនធំ ទៀត ព្រមទាំងធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធ
និងរ៉ែមាស ។

លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែនងថាមពលខេត្ត បានឆ្លើយយ៉ាងខ្លីថាសកម្ម ភាពបទល្មើសទាំងនេះក្រុម
ការងាររបស់លោកតែងតែ ធ្វើការចុះបង្ក្រាបដល់ទីតាំង។

មិនទាន់ស្វែងរកការបំភ្លឺ ពីលោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីបាននៅឡើយទេ នៅថ្ងៃទី៩ ខែ
មិថុនា  ឆ្នាំ២០១៥នេះដោយទូរស័ព្ទ របស់លោកហៅចូលជាច្រើន ដងតែគ្មានអ្នកទទួល ។ ការ ជីករករ៉ែទាំង
អស់នេះត្រូវបាន គេអះអាងថា ពុំមានច្បាប់ ទម្លាប់ត្រឹមត្រូវពីអាជ្ញាធរ ពាក់ព័ន្ធនោះឡើយ ៕

085remeas1

085remeas3

085remeas2

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author