ល្បែងកើតមានដូចផ្សិតនៅស្រុកអង្គរបូរី ល្បីថាឈ្មោះប្រាក់ ឈី ជាអ្នកកាងប្រើលុយសូកសមត្ថកិច្ច

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ ស្រុកអង្គរបុរី ខេត្តតាកែវ សំណូមពរសុំឱ្យលោកអភិបា លលោកអធិការ នគរបាល
ស្រុកអង្គរបុរី ពិសេសលោក អ៊ុក សំណាង ស្នងការនគរបាល លោកអភិបាលខេត្តតាកែវ មេត្តាមានវិធានការ
បង្ក្រាប វង់ល្បែងគ្រប់ប្រភេទ នៅទូទាំងស្រុកអង្គរបុរីឱ្យអស់ផង។

ប្រជាពលរដ្ឋស្រុកអង្គរបុរី បានអះអាងថា បុរសដែល កាងល្បែង ពូកែប្រើលុយសូក សមត្ថកិច្ចនោះត្រូវគេ
ស្គាល់ថា ឈ្មោះ ប្រាក់ ឈី មានទីលំនៅក្បែរផ្សារអង្គរបុរី ។

ឈ្មោះ ប្រាក់ ឈី នេះ បានកាងល្បែងបញ្ជល់មាន់ បៀ ប៊ូល បាល់ អាប៉ោង កន្ទុយលេខពិសេសនោះល្បែង
យូគី បើកលេងពេញផ្សារនៅ ក្បែរច្រមុះលោកអធិការនគរបាល និង លោក អភិបាលស្រុក និងសាលារៀនធ្វើ
ឱ្យរំខាន ដល់ការសិក្សារបស់សិស្ស និង លោកគ្រូអ្នកគ្រូផងដែរ ។

ស្ត្រីម្នាក់រស់នៅផ្សារ អង្គរបុរី សុំមិនបញ្ចោញឈ្មោះបាន ប្រាប់ឱ្យដឹងថា គ្រាន់តែមេកន្ទុយលេខ ធំៗមានប្រ
មាណ ជិត១០កន្លែងដូចជា ឈ្មោះ មេដា មេផល មេខ្លឹង ។

ចំណែកអ្នកបើកបៀ អាប៉ោងយូគី មានឈ្មោះ ប្រាក់ឈី ,ចែវី, ក្តុកបើកលេងនៅផ្ទះ ចែវីខាងលិចរបងអធិការ
ដ្ឋាន និងសាលាស្រុកនោះតែម្តង បើកលេងពីព្រឹករហូតដល់ យប់ ធ្វើឱ្យប្រជាពលរដ្ឋក្តៅ ក្រហាយខ្លាំងណាស់។

ប្រភពខាងលើបានបន្តថា គ្រប់មេបនល្បែងទាំងអស់ សុទ្ធតែបានបង់លុយឱ្យលោក អធិការនិងចៅហ្វាយ
ស្រុកជា រៀងរាល់ខែហើយ ក្នុងមួយខែ មេល្បែងម្នាក់ត្រូវបង់ប្រាក់ ១០០ដុល្លារ ជូនអស់លោក ខាងលើឱ្យបាន
ទៀងទាត់បំផុត បើពុំនោះទេ គឺត្រូវគំរាមចាប់ ទើបវង់ល្បែងនៅស្រុកអង្គរ បុរីនេះ បើកលេងបានមកដល់ សព្វ
ថ្ងៃនេះ ។

ប្រជាពលរដ្ឋនិយាយថា រឿងវង់ល្បែងនេះវាកើត ឡើងជាយូរឆ្នាំមកហើយ គ្រាន់តែមេប៉ូលិសនិងចៅ ហ្វាយ
ស្រុកផ្លាស់ប្តូរជាច្រើននាក់មកហើយ គឺពួកមេល្បែង ទាំងនោះនៅតែប្រព្រឹត្តទៅ បានយ៉ាងរលូនរហូតមកដល់
ពេលនេះបើទោះបីរាជរដ្ឋាភិ បាលបានដាក់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដ៏ក្តៅ គគុកយ៉ាងណាក៍
ដោយក៏ អាជ្ញាធរមានសមត្ថកិច្ចស្រុក អង្គរបុរីគ្រប់ជំនាន់មិនអនុវត្ត ឱ្យបានត្រឹមត្រូវនោះដែរ ។

ប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីមានវង់ល្បែងស៊ីសង បែបនេះនាពេលកន្លងមកក៏ ដូចបច្ចុប្បន្នបង្កឱ្យកើត
មាន ក្រុមជនសង្គមងងឹតករណី ចោរកម្មលួចទូកម៉ាស៊ីន កាណូត ម៉ូតូ និងទ្រព្យសម្បត្តិរបស់ អ្នកភូមិជាញឹក
ញាប់ធ្វើឱ្យ គោលនយោបាយភូមិឃុំគ្មាន សុវត្ថិភាព និងមានភាពអសន្តិសុខសង្គម ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅ
ជួបការភ័យខ្លាចគ្មាន ភាពកក់ក្តៅនេះឡើយផង ។

ពាក់ព័ន្ធនឹងករណីខាង លើនេះអ្នកយកព័ត៌មានបាន ព្យាយាមភ្ជាប់ទូរស័ព្ទទៅ លោក ឌីម គឹមស្ថាន ជាអភិ
បាលស្រុកដើម្បីសុំការបំភ្លឺ បន្ថែមជុំវិញព័ត៌មាននេះប៉ុនែ ពុំអាចទំនាក់ទំនងបានទេ ។

ដោយឡែកលោក អ៊ុន សូថា អធិការនគរបាលស្រុក បានបញ្ជាក់យ៉ាងខ្លីថា“អរ គុណហើយល្បែងលេងកន្លែង
ណា?”ហើយក៏បិទទូរស័ព្ទ ទៅ។ ដោយសារបញ្ហាទាំង អស់នេះប្រជាពលរដ្ឋសំណូម ពរយ៉ាងទទូចដល់អភិ
បាល ស្រុក និងខេត្ត មេត្តាជួយលុប បំបាត់វង់ល្បែងដុះស្លែខាងលើ នោះឱ្យអស់ ៕

2015-06-25_19.42.51

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author