សមត្ថកិច្ចឡោមព័ទ្ធផ្ទះជនសង្ស័យមេខ្លោងធំ ជួញដូរគ្រឿងញៀននៅខេត្តស្ទឹងត្រែង រកឃើញតែទូដែកមួយដឹកមកភ្នំពេញ

ស្ទឹងត្រែង ៖ ករណីឡោមព័ទ្ធផ្ទះ ពាក់ព័ន្នគ្រឿងញៀន ដ៍ធំនៅខេត្តស្ទឹងត្រែង មានការភ្ញាក់ផ្អើទូទាំងខេត្ត កាល
ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៩ នឹង ១៥នាទីព្រឹក ដឹងនាំកម្លាំងដោយ ឯកឧត្តម ម៉ក់ ជាតូ សហ
ការជាមួយចៅក្រម រាជធានីភ្នំពេញ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង នឹងកម្លាំងស្នងការដ្ឋាន នគរបាលខេត្តស្ទឹង
ត្រែង បានធ្វើការឡោមពទ្ធ ទីតាំងផ្ទះ៤កន្លែង ម្ចាស់តែមួយ រកឃើញទូដែកចំនួន១ នៅក្នុងផ្ទះជនសង្ស័យ
ដែលពាក់ព័ន្ធខាងលើនេះ។

ក្រោយការឆែកឆេ ផ្ទះចំនួន៤កន្លែង ត្រូវបានបញ្ជាពីចៅក្រមមកពីរាជធានីភ្នំពេញ ឲ្យបិទចំនួន២ទីតាំង ទី១
ឃ្លាំងនៅចំការ នៅចំណុចអូរពងមាន់ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ទី២ ផ្ទះថ្មីទើបនឹងសាងសង់ នៅ
ជាប់ខាងលិចផ្សារស្ទឹងត្រែង ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។

ពាក់ព័ន្ធការឆែកឆេខាងលើ លោក ឈូក កុម៊្មល អធិការនគរបាលក្រុងស្ទឹងត្រែង បានប្រាប់ឲ្យអ្នកយកព័ត៌
មានយើងដឹងកាលពីល្ងេចថ្ងៃទី៣០ ថា ក្នុងការចុះឆែកឆេនេះអនុវត្ថ តាមសាលាដំបូងរាជធានីភ្នំពេញ ដែល
ពាក់ព័ន្ធគ្រឿងញៀន៥៥ គីឡូក្រាម ដោយជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនបានបក្ខពួកចំនួន៤នាក់ ហើយបាន
បញ្ជូនខ្លួនទៅកាន់រាជធានីភ្នំពេញ កាលពេលកន្លងមកថ្មីៗនេះ បានបង្ហើបថា មានការពាក់ព័ន្ធជាមួយ ឈ្មោះ
ដាំ ញ៉ា ដូចច្នេះហើយទើបអនុវត្ថ ឆែកឆេ លំនៅដ្ឋាន ទៅតាមដេការ របស់សាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែលថា ក្នុងការឡោមព័ទ្ធឆែកឆេ ផ្ទះជនសង្ស័យ ពាក់ព័ន្ធជួញគ្រឿងញៀន ដ៍ធំនៅខេត្តស្ទឹង
ត្រែង ទាំង៤ទីតាំងខាងលើនេះ មិនមានឃាត់ខ្លួនជនសង្ស័យណាបានម្នាក់នោះទេ ដោយជនសង្ស័យ ឈ្មោះ
ដាំ ញ៉ា ដែលជាមេខ្លោងធំ ប្រចាំខេត្តស្ទឹងត្រែង ហាក់ដូចជាដឹងមុន ត្រូវបានរត់គេចខ្លួនបាត់ស្រមោល រីឯទូ
ដែកដែលរកឃើញនៅក្នុងផ្ទះជនសង្ស័យ ត្រូវបានដឹកយកមកត្រួតពិនិត្យ នៅឯរាជធានីភ្នំពេញ។/នួន ពុទ្ធា

1435657179759

1435657272128

1435657205646

1435657250844

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author