តៃវ៉ាន់៖ នៅពេលថ្មីៗនេះ តារាស្រីតៃវ៉ាន់ Chen Meifen បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលេង អ៊ីនធើណេត មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីនាង បានបង្ហោះ រូបថតស៊ិចស៊ី ស្លៀកឈុតហែលទឹក ពណ៌ផ្កាឈូក ហើយស្រឡាំងកាំងគ្រប់គ្នា នៅពេលដឹង អាយុពិតរបស់នាង។
អ្នកនិយមលេង អ៊ីនធើណេត ភ្ញាក់ផ្អើល ស្ទើរមិនជឿគ្រប់គ្នា ថាតារាសម្តែង ជើងចាស់សាច់ ដងខ្លួនស្រឡូន ស៊ិចស៊ី Chen Meifen មានអាយុ ៥៨ឆ្នាំ ទៅហើយ។ បន្ទាប់ពីឃើញ ដងខ្លួនដ៏ស្រស់ស្អាត របស់ Chen Meifen អ្នកនិយមលេង អ៊ីនធើណេតទាំងនោះ នាំគ្នាសរសើរ មិនដាច់ពីមាត់ និងឆ្ញល់ថាគាត់មាន វិធីសាស្ត្រអ្វី ក្នុងការថែរក្សា ដងខ្លួន និងសម្រស់ បានជានៅតែ ស្រស់ស្អាតបែបនេះ។
ជាមួយគ្នានេះដែរ វេបសាយ Edushi បានរកឃើញពី វិធីសម្ងាត់ ថែរក្សាសម្រស់ ឲ្យនៅតែក្មេង ស្រស់ស្អាតរបស់ Chen Meifen។ ខាងក្រោមនេះ គឺជាវិធី ថែរក្សាសម្រស់ របស់តារាស្រីតៃវ៉ាន់ រូបនេះ៖
• គាត់ចាប់ផ្តើម ញ៉ាំអាហារ ដែលត្រឹមត្រូវ និងហាត់ប្រាណ ទៀងទាត់ តាំងពីនៅវ័យក្មេង
• បរិភោគអាហារ ជាតិម្សៅតិច និងអង្ករសំរូប
• នៅពេលចម្អិនអាហារ គឺប្រើប្រេង អំបិល និងស្ករ ក្នុងបរិមាណ តិចតួចបំផុត
ដោយសារតែ វិធីទាំងអស់នេះហើយ ទើបធ្វើឲ្យតារាស្រី អាយុ៥៨ឆ្នាំ កម្ពស់១៦៧សង់ទីម៉ែត្រ និងទំងន់៥៥គីឡូក្រាម រូបនេះនៅតែ អាចរក្សាសម្រស់ និងដងខ្លួនបាន ស្រស់ស្អាតបែបនេះ។
យ៉ាងណាមិញ Chen Meifen ក៏ឲ្យដឹងថា បើចង់នៅក្មេង ស្រស់ស្អាត គឺយើងត្រូវមាន គំនិតបែបក្មេង ទាន់សម័យដែរ មិនមែនមានផ្នត់គំនិត បែបមនុស្សចាស់គំរឹលទេ។ ចំណែកឯ រូបដែលថតនៅក្នុង បន្ទប់ទឹក ស្លៀកឈុត ហែលទឹក ដែលគាត់បានបង្ហោះនោះ គឺជាការស្នើសុំ ពីអ្នកគាំទ្រ របស់គាត់ប៉ុណ្ណោះ៕
ដកស្រង់ពី៖ khmerload