បើកម៉ូតូលឿនដូចហោះគេចពីរថយន្ត១ ទៅបុករថយន្តគេចតចោលរបួសធ្ងន់ស្រាល៣នាក់

កណ្ដាល ៖ បុរស៣នាក់ ជិះម៉ូតូម៉ាកសង់០១៤ បើកលឿនដូចហោះ ជ្រុលទៅបុកគូទរថយន្តកូរ៉ឹ ១តោនកន្លះ
ដែលគេដាក់ចតនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរបួសធ្ងន់២នាក់ នឹង របួសស្រាល១នាក់ ត្រូវបានរថយន្តសាម៉ុយ
មន្ទីរពេទ្យបង្អែករការកោង ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរកាលម៉ែត រីឯម៉ូតូរងការខូចខាតស្ទើតែទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ នឹង៣៥នាទីល្ងេច ថ្ងៃទី០៥ ខែ០៧
ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិ៦អា ខាងត្បូងវត្ថឬស្សីជ្រោយ ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិឬស្សីជ្រោយ
ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូជនរង
គ្រោះ១គ្រឿង ម៉ាកសង់០១៤ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF 4786 ជិះគ្នា៣នាក់ ធ្វើដំណើរតាម
បណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅពីជើង ទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ម៉ូតូ
ជនរងគ្រោះគេចពីរថយន្ត ១គ្រឿងទៀត ចេញពីវត្ថឬស្សីជ្រោយ ឡើងមកផ្លូវជាតិ ក៍ជ្រុលទៅបុកគូទរថយន្ត
កូរ៉េ១តោនកន្លះ ដែលគេចតចោលនៅចញ្ចើមផ្លូវតែម្តងទៅ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្តកូរ៉េ ឃើញហេតុការណ៍ មានសភាពធ្ងន់ធ្ងរ
ក៍ឡើងរថយន្តបើកចេញគេចចូលភូមិ តែត្រូវសមត្ថកិច្ចតាមរកភ្លាមៗ ក៍ប្រទះឃើញរថយន្តយកទៅលាក់ទុក
នៅជិតភូមិឈើទាល បច្ចុប្បន្នរថយន្ត នឹងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅឯអធិការដ្ឋាន នគរបាល
ស្រុកមុខកំពូលជាបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយបន្តទៅតាមនិតិវិធីច្បាប់។/កម្ពុជា ជោគជ័យ​

20150705_175706

20150705_175723

20150705_181048

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author