អគ្គីភ័យឆាបឆេះផ្ទះសំណាក់ស្ទឹងត្រែង ក្នុងបន្ទប់៣០៧ជាន់ទី៣ហុយផ្សែងទ្រលោម

ស្ទឹងត្រែង ៖ ហេតុការណ៍អគ្គីភ័យ បានកើតឡើង នៅផ្ទះសំណាក់ស្ទឹងត្រែង បង្ករឲ្យមានការភ្ញាក់ផ្អើល ដល់
សមត្ថកិច្ច នឹងប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១០ នឹង១៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្តដា
ឆ្នាំ២០១៥ នៅចំណុចខាងលិផ្សារស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។

​លោក​ឈួ​រ ស៊ុន ប្រធាន​សមាគម( ​ខ្មែរ​ ចិន​ ) ម្ចាស់​ផ្ទះសំណាក់​ស្ទឹងត្រែង​ បានឱ្យដឹងថា​ មិនទាន់ដឹងថាមកពី
ហេតុអ្វីនៅឡើយទេ ស្រាប់តែមានផ្សែងហុយទ្រលោម ចេញពីបន្ទប់​លេខ​៣០៧ ​នៅ​ជាន់​ទី៣ ខណៈ ​កំពុងតែ
​រៀបចំបន្ទប់ឱ្យ​ភ្ញៀវ​ស្នាក់នៅ​។

លោក ឈូក កុម៉ុល់ អធិការនគរបាល ក្រុងស្ទឹងត្រែង បានអះអាងថា ហេតុការណ៍គ្រោះអគ្គីភ័យ ឆេះបន្ទប់
ផ្ទះសំណាក់ស្ទឹងត្រែង ខាងលើនេះ អាចបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី ក្នុងបន្ទប់ នេះសំណាងល្អណាស់
ពេលភ្ញៀវឃើញហេតុការណ៍ហើយចុះមកប្រាប់ម្ចាស់ផ្ទះ កំអីអស់ផ្ទះទាំងមូល ហើយអាចបង្ករដល់អ្នកជិត
ខាងថើមទៀតផង។

គួរបញ្ជាក់ផងដែលថា រថយន្តទៅជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គីភ័យឆាបឆេះ បន្ទប់ផ្ទះសំណាក់ខាងលើ មិន
បានប្រើទឹកបាញ់ពន្លត់នោះទេ ព្រោះនៅពេលហេតុការណ៍កើតឡើង ម្ចាស់ផ្ទះបាននាំគ្នាយកបំពុងបាញ់ពន្លត់
អគ្គីភ័យ បាញ់ប្រើប្រាសអស់ជិត១០ធុងទើបអគ្គីភ័យរលត់ទៅវិញ។/នួន ពុទ្ធា

1436252062097

1436252036329

1436252083866


​    ​    ​

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author