កណ្ដាល ៖ យ៉ាងហោចណាស់មនុស្ស២នាក់ រងរបួសធ្ងន់នឹងស្រាលផងដែងនៅក្នុងហេតុការណ៍គ្រោះថ្នាក់
ចរាចរណ៍ កាលពីវេលាម៉ោង៥ នឹង ០០នាទី ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា
ចន្លោះស្ពានលេខ៨ នឹងលេខ៩ ស្ថិតនៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿងបើកក្នុងទិសដៅ
ស្រប់ទិសគ្នា ពីជើងទៅត្បូង បើកលឿនដូចហោះប្រហែលជាប្រណាំងគ្នា មកដល់ចំណុចកើតហេតុ ម៉ូតូទាំង
២គ្រឿងបានប៉ះដៃចង្កូតគ្នា បណ្ដាលឲ្យដួលតែម្ដង។ ក្រោយពេលកើតហេតុ ម៉ូតូ១គ្រឿងមិនស្គាល់ម៉ាកជិះ
ម្នាក់ឯង បានលើកម៉ូតូជិះគេចខ្លួនបាត់ រីឯម៉ូតូម៉ាកសង់០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R.1056
ជិះគ្នា២នាក់ បានដួលបោកទៅលើថ្នល់ បណ្ដាលឲ្យអ្នកឌុបរបួសធ្ងន់ នឹង អ្នកជិះខាក្រោយរបួសស្រាល
តែងើបមិនរួចទាំង២នាក់ដូចគ្នា។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១ មានឈ្មោះ ហ៊ុល វណ្ណដា ភេទប្រុស អាយុជាង
២០ឆ្នាំ អ្នកឃុបឃិត របួសធ្ងន់ ទី២ ឈ្មោះ សាំង សារ៉េន ភេទប្រុស អាយុ២៣ឆ្នាំ ជិះខាងក្រោយរបួសស្រាល
ក្រោយធ្វើការវាស់វែងជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចទូរស័ព្ទហៅរថយន្តសាមុយ មន្ទីពេទ្យកាលម៉ែត្រ មក
ដឹកយកទៅសង្គ្រោះភ្មាមៗផងដែល។ រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្តកិច្ចប៉ុស្តិ៍បាក់ខែង យកមករក្សាទុកនៅ
នឹងប៉ុស្តិ៍នគរបាល រដ្ឋបាលបាក់ខែង។/កម្ពុជា ជោគជ័យ