ជប៉ុន៖ កាលពីពេលថ្មីនេះៗ ជប៉ុន បានបង្ហាញវីដេអូហ្គេម ដ៏ស្រើបស្រាលថ្មីមួយ ដែលអនុញ្ញាតឲ្យ អ្នកលេងទាំងអស់ អាចស្ទាបអង្អែល តួអង្គស្រី នៅក្នុងវីដេអូនោះបាន ដូចស្ថិតក្នុងស្ថានភាព ជាក់ស្តែងអីចឹង ដោយប្រើប្រាស់ វ៉ែនតា Oculus Rift។
ជាមួយគ្នានេះដែរ អ្នកបង្កើតវីដេអូហ្គេមនេះ បានធ្វើឲ្យតួអង្គស្រី មានប្រតិកម្ម និងបញ្ចេញនូវទឹកមុខ មិនសប្បាយចិត្ត និងខ្មាស់អៀន នៅពេលដែល អ្នកលេង បានប៉ះ ឬស្ទាបតួអង្គស្រី។
គួរបញ្ជាក់ផងដែរថា វីដេអូហ្គេមស្រើបស្រាលថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា Oculus Rift Boobs Simulator (ORBS) ដែលបង្កើតឡើង ដោយជនជាតិជប៉ុន និងបានយកមក ដាក់បង្ហាញ នៅក្នុងកម្មវិធី “Japan’s Oculus Rift Festival”។
យ៉ាងណាមិញ វីដេអូហ្គេមថ្មីៗនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីព្រោះថា វាមិនធ្លាប់មាន ពីមុនមកទេ ហើយវាក៏ជា បច្ចេកវិទ្យាថ្មី ដែលទើបតែបង្កើតឡើងដែរ៕