ដោយ: នួន ពុទ្ធា ស្ទឹងត្រែង
ស្ទឹងត្រែង ៖ កម្លាំងអធិការដ្ឋាន នគរបាលក្រុងស្ទឹងត្រែង បានឃាត់ខ្លួនជន សង្ស័យ៣នាក់ កាលពីថ្ងៃទី១៥
ខែកក្តដា ឆ្នាំ២០១៥ វេលា ម៉ោង៩ នឹង ០០នាទី ពីបទលួចសម្ភារ: ជនរងគ្រោះ នៅភូមស្រែពោធិ៍ សង្កាត់
ស្រះឬស្សី ក្រុង/ខេត្តស្ទឹងត្រែង ។
លោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង បានឲ្យដឹងថា បន្ទាប់ពីបានទទួល ពាក្យ បណ្តឹង ពីជនរងគ្រោះ
រួចមក កម្លាំងយើងបាន ចុះស្រាវជ្រាវឈានដល់ធ្វើ ការឃាត់ខ្លួន បានជន សង្ស័យចំនួន៣នាក់ ទី១ ឈ្មោះ
ប៉ាន់ សំណាង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ ជាកូនជាងសិប្បកម្ម រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រែឬស្សី
ក្រុង/ខេត្តស្ទឹងត្រែង ទី២ ឈ្មោះ សន ភត្រា ភេទប្រុស អាយុ២២ឆ្នាំ ទី៣ ឈ្មោះ ផល លីប៉ីន ភេទប្រុស អាយុ
២៦ឆ្នាំ មុខរបកម្មករសំណង់ ជនសង្ស័យទាំង៣នាក់ រសនៅភូមិ សង្កាត់ ក្រុង/ខេត្តជាមួយគ្នា។
លោក បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣ កម្លាំងយើងបានធ្វើការសាកសួរ
ទៅជនសង្ស័យ នឹងបានឆ្លើយ សារភាពថា ពួកគេបានធ្វើសកម្មភាព ចូលលួចសម្ភារ: មានគ្នា៣នាក់ យកបាន
ទូរទស្សន៍ម៉ាកសូនីមួយគ្រឿង ម៉ូទ័រកាត់ចំនួន១គ្រឿង នឹងម៉ូទ័រឈូសចំនួន១គ្រឿង ក្រោយពីសមត្ថកិច្ចយើង
ធ្វើការសាកសួរ នឹងបក្ខពួកជនសង្ស័យ ទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្ម
ភាព លួចយកសម្ភារ: ផ្ទះជនរងគ្រោះ ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាង សំណុំរឿង
បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការដើម្បីចាត់ ការតាមច្បាប់ជាបន្ត។
ពាក់ព័ន្ធករណីមានចោលចូលលួច ឬគាស់ផ្ទះយកសម្ភារ:ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្រុង/ខេត្តស្ទឹងត្រែង
បានលើកឡើងថា នេះមកពីនៅក្រុងស្ទឹងត្រែងបច្ចុប្បន្ន កើតមានល្បែងស៊ីសងច្រើនពេក ជាពិសេសគឺល្បែង
កន្ទុយលេខ នឹងចាក់បាល់ យ៉ាងគគ្រិក គគ្រេង នៅក្រុងស្ទឹងត្រែងតែម្ដង តើភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
មកពីណា បើសមត្ថកិច្ចមិនធ្វើកាបង្ក្រាប មានតែរក្សាល្បែងទាំងនេះ ទុកជាឆ្នាំងបាយ នឹងជាប្រយោជន៍
របស់បក្ខពួកមួយក្ដាប់តូចប៉ុណ្ណោះ។/