ឯកឧត្តម អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ នាំអំណោយជូនពលរដ្ឋក្រីក្រនៅភូមិមិត្តភាព

ដោយ: ផ្លែក សុភា

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៥ ឯកឧត្តម អាត់ ខែម ស្នងការ នគរបាល ខេត្តបន្ទាយ
មានជ័យ បានដឹកនាំក្រុមការងារ នឹងនាំអំណោយ ចុះជួយដល់ប្រជាពលរដ្ឋ ទីទាល់មួយគ្រួសារ ២នាក់ប្ដី ប្រ
ព័ន្ធ ឈ្មោះ អុំ ហាចអាយុ២៩ឆ្នាំ ជាប្ដី នឹងប្រព័ន្ធឈ្មោះ មឿន ភ័ណ្ឌ អាយុ២៦ឆ្នាំ មានកូនតូច១នាក់ ព្រមទាំង
ប្រព័ន្ធមានផ្ទៃពោះ រស់នៅក្នុងខ្ទម ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន
ជ័យ។

ការអញ្ជើញរបស់ ឯកឧត្តម អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មានការចូលរួមពី ឯឧត្តម អភិ
បាលរងខេត្ត លោកអធិការ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត លោកអធិការក្រុង នាយផ្នែក នាយប៉ុស្តិ៍
នឹងកងកម្លាំង ព្រមទាំងមន្ត្រីអាជ្ញាធរ ជាច្រើនចូលរួមនាពេលនោះ។

អំណោយដែល ឯកឧត្តម ដឹកនាំយកទៅជួយ ដល់ក្រុមគ្រួសារ ដែលទីទាល់នោះមាន អង្ករ១បាវស្មើ៥០គឺឡូ
ទឹកត្រី១យួរ ទឹក ស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ ស្ករស១ថង់ កៅស៊ូតង់២ ខ្នើយ៣ ភួយ២ កន្ទេល១ ប្រេងឆា១ដប
ស្មើ៥លីត្រ ត្រីខរ១ប្រអប់ នឹងប្រាក់ចំនួន៣២,០០០០រៀលផងដែល។

ទាំងនេះស្រប់ទៅតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល បានលើកឡើងថា មិនទុកបណ្ដោយឲ្យ ប្រជា
ពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយ អត់បាយឡើយ។

IMG-20150718-WA0019

IMG-20150718-WA0024

IMG-20150718-WA0030

IMG-20150718-WA0018

IMG-20150718-WA0020

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author