ដោយ: នួន ពុទ្ធា
ស្ទឹងត្រែង ៖ កាលពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៥ មានករណីបាត់ម៉ូតូរបស់ភ្ញៀវ នៅក្នុងសណ្ឋាគា សុខ សាន
ខេត្តស្ទឹងត្រែង មកដល់ពេលនេះនៅមិនទាន់ រកតំណោះស្រាយ ជូនដល់ម្ចាស់ម៉ូតូ នៅឡើយទេ។
ក្នុងករណីខាងលើ កាលពីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៥ លោក អ៉ី សុខឌៀ ជាម្ចាស់ម៉ូតូ រស់នៅ ភូមិអូព្រះ ឃុំ
អូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានទទូចសូមឲ្យ សមត្ថកិច្ចខេត្តស្ទឹងត្រែង ជួយអន្តរាគមន៍ រកម៉ូតូម៉ាកC125
ពណ៌ខ្មៅ១គ្រឿង ដែលបានបាត់នៅក្នុង សណ្ឋាគារ សុខ សាន នៅចំណុចជាប់ផ្លូវជាតិ ទល់មុខសួនច្បារ ក្នុង
បរិវេណផ្សារស្ទឹងត្រែង ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២កន្លងមកនេះ។
នៅក្នុងហេតុការណ៍បាត់ម៉ូតូនេះ លោក អ៉ី សុខឌៀ ម្ចាស់ម៉ូតូបានបន្តថា មុនពេលបាត់ម៉ូតូ រូបគាត់បានធ្វើដំ
ណើរពីខេត្តក្រចេះ មកខេត្តស្ទឹងត្រែង ដើម្បីយកម៉ូទ័រមកធ្វើ តែយប់ទៅវិញមិនទាន់ ក៍ចូសម្រាកនៅសណ្ឋាគា
សុខ សាន មួយយប់ ក៍ទុកម៉ូតូនៅក្នុងសណ្ឋាគានេះ ហើយរូបគាត់ទាញសោបម្រុងនឹងចាក់ តែត្រូវបានម្ចាស់
សណ្ឋាគារ ប្រាប់ថា មិនបាច់ចាក់សោទេ កំឲ្យពិបាករៀបនៅពេលមានភ្ញៀវ មានម៉ូតូមកទៀត។ លុះដល់ព្រឹក
ឡើងរូបគាត់ចុះពីបន្ទប់មកវិញ ស្រាប់តែរកម៉ូតូរបស់ខ្លួនមិឃើញ ក៍ឆោឡោ ភ្លាមៗនោះ ម្ចាស់សណ្ឋាគា បាន
ឲ្យលុយទៅរូបគាត់ចំនួន ៣០០ដុលា ដើម្បីបញ្ចប់រឿង តែម្ចាស់ម៉ូតូមិនព្រម ព្រោះម៉ូតូរបស់គាត់ ទើបនឹងទិញ
ថ្មីៗ ក្នុងតំលៃ២០៥០ដុលា គាត់មិនអាចទទួលយកបាន ក៍ទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យកណ្ដាល
ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៥ ដោយ
កាមលោក ហោ វុទ្ធី ជាអ្នកទទួលពាក្យបណ្ដឹង។
ម្ចាស់ម៉ូតូបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹង សមត្ថកិច្ចក៍បានហៅម្ចាស់ សណ្ឋាគារ ខាង
លើ មកជួបដោះស្រាយគ្នា ហើយម្ចាស់ សណ្ឋាគារ គេនិយាយនៅនឹងមុខសមត្ថកិច្ចថា គេមានលទ្ធភាពសងតែ
៥០០ដុលាប៉ុណ្ណោះ ដោយគេនិយាយឈ្លើយថា បើមិនសុខចឹត្តបញ្ជូនទៅតុលាកាទៅ ។
កន្នុងករណីបាត់ម៉ូតូ នៅក្នុងសណ្ឋាគា សុខ សាន នេះ លោកវរសេនីយ៍ឯក ហម ប៉ុនថែល ស្នងការងនគរ
បាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងាយើង កាលពីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៥ ថា ករណីបាត់
ម៉ូតូរបស់ភ្ញៀវម្នាក់មកចូលដេកក្នុងសណ្ឋាគា សុខ សាន ខាងលើនេះ លោកបានចាត់កម្លាំងតាមរកមុខសញ្ញា
ចុះស្រាវជ្រៀវហើយ នឹថកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាកា សាលាដំបូងខេត្តស្ទឹងត្រែង។/