ដោយ: ផ្លែក សុភា
ប៉ោយប៉ែត ៖ បុរសវ័យ២០ឆ្នាំម្នាក់ ជាជាងភ្លើង ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យរងរបួស ខ្លោចពេញខ្លួន
ប្រាណ ស្ទើរតែបាត់បង់ជីវិត ខណៈដាក់ជណ្ដើរដែក ឡើងតខ្សែភ្លើង ដែលមានកម្ពស់២ម៉ែត្រ ទៅប៉ះនឹងខ្សែ
ភ្លើងស្រាតបណ្ដាលឲ្យឆក់តែម្ដង ។
ហេតុនការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នៅចំ
ណុចផ្សារយួន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរស ឈ្មោះ ដា ជាជាងភ្លើងបានដាក់
ជណ្ដើរឡើងទៅត ចរន្តអគ្គិសនីនៅនៅលើ ដំបូលផ្ទះមួយ ក្នុងភូមិកើតហេតុខាងលើ ហើយនៅពេលដាក់
ជណ្ដើរតខ្សែភ្លើង ជណ្ដើរនោះក៏ប៉ះនឹងខ្សែភ្លើង ដែលឆេះរលួយស្រោម នៅតែសាច់សសៃលួស ដែលចរន្តភ្លើង
កំពុងឆ្លងកាត់ ទើបបណ្ដាលឲ្យឆ្លង ចរន្តឆក់រលាកពេញខ្លួន ជនរងគ្រោះតែម្ដង ។
ប្រភពព័ត៌មានខាងលើ បានបន្តឲ្យដឹងថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ ប្រជាពលរដ្ឋដែលរស់នៅក្បែរ
នោះ ក៏នាំគ្នាយកជនរងគ្រោះទៅកប់ដីខ្សាច់ ដែលមានចម្ងាយប្រមាណពីកន្លែងផ្ទះកើតហេតុ៥០-៦០ម៉ែត្រពី
ផ្ទះ និងជួយធ្វើចលនា ទៅលើជនរងគ្រោះឃើញថា នៅមានដង្ហើមតឹកៗនៅឡើយ ប៉ុន្តែហាក់សង្ឃឹមរស់តិច
ណាស់ ដោយសារតែត្រូវរបួសធ្ងន់ធ្ងរពេក។/