លោក ហ៊ុយ សុជាតិ ត្រូវបានតែងតាំងជា ប្រធានការិយាល័យគយនឹងរដ្ឋាករ ច្រកអត្តរជាតិក្រុងប៉ោយប៉ែតជំនួសលោក ឈួន ហៃ

ដោយ: ផ្លែក សុភា

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នៅក្រុងប៉ោយប៉ែត មានពិធីប្រកាសផ្លាស់ប្តូរមុខ
តំណែង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិក្រុងប៉ោយប៉ែត ប្តូរលោក ឈួន ហៃ ប្រធានការិយា
ល័យគយ ច្រកអន្តរជាតិប៉ោយប៉ែត ជំនួសដោយលោក ហ៊ុយ សុជាតិ អនុប្រ ធានការិយាល័យគយ និងរដ្ឋាករ
ច្រកអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង មកជំនួសវិញ។

ការផ្លាស់ប្តូរមុខតំណែងប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែនេះ ដោយការផ្លាស់ប្តូរមុខតំណែង
លោក ឈួន ហៃ នៅពេលនេះ ត្រូវបានមតិមហាជនលើកឡើង និង ដាក់ការសង្ស័យថា ទំនងជាថ្នាក់លើ
ដកសេចក្តីទុកចិត្តពី លោក ឈួន ហៃ អាចនិងជាប់ ពាក់ព័ន្ធ រឿងរ៉ាវបង្ក ផ្ទុះអំពើហិង្សា បាតុកម្មរបស់ កម្មករ
អូសរទេះ នៅខាងមុខស្នាក់ការ ការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីចុងខែ ឧសភា ឆ្នាំ២០១៥
ដែលបានទាមទារឱ្យមានការ បន្ធូរបន្ថយពន្ធដឹកទំនិញនាំចូល តាមច្រកអន្តរជាតិប៉ោយប៉ែតរបស់ពួកគាត់
នោះ ។ការផ្ទុះអំពើហិង្សា របស់កម្មករ អូសរទេះ នៅពេលនោះ ត្រូវបានគេមើលឃើញថា បង្កឱ្យខូចខាតទ្រព្យ
សម្បត្តិរដ្ឋ និងឯកជននៅស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែតប្រហែលជាង១ម៉ឺនដុល្លារ និងធ្វើឱ្យខាតបង់
ចំណូលពន្ធរដ្ឋ សម្រាប់១ថ្ងៃនោះ មានចំនួន១,៥០០លានរៀលផងដែរ ។

ពាក់ព័ន្ធការផ្លាស់ប្ដូរនេះ មន្ត្រី គយម្នាក់បានបង្ហើប ឲ្យអ្នកយកព័ត៌មានយើងបានដឹង កាលពីថ្ងៃទី២២ ខែកក្តដា
ឆ្នាំ២០១៥ នៅថ្ងៃផ្លាស់ប្ដូរមុខដំណែង ប្រធានការិយាល័យគយ នឹងរដ្ឋករច្រកទ្វាអន្តរជាតិប៉ោយ បានឱ្យដឹងថា
ការផ្លាស់ប្តូរមុខតំណែងប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែតនេះ ជាគោលការណ៍របស់ថ្នាក់លើ
ដោយសារលោក ឈួន ហៃ ត្រូវចប់អាណត្តិការងារ ហើយលោក ឈួន ហៃ នឹងត្រូវផ្លាស់ប្តូរទៅកាន់មុខតំ
ណែង ជាអនុប្រធានសាខាគយ និងរដ្ឋាករនៅខេត្តតាកែវនោះវិញ ។/

IMG-20150722-WA0010

IMG-20150722-WA0004

IMG-20150722-WA0005

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author