ដោយ: ផ្លែក សុភា
បន្ទាយមានជ័យ ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែក កម្ពុជា ថៃ បានឲ្យដឹងថា
មានប្រជាពករដ្ឋថៃ ប្រុសស្រីចំនួន៣នាក់ មានគោយន្ត នឹងត្រាក់ទ័រ១គ្រឿង បានចូលមកភ្ជួរដីព្រោះស្រូវ នៅ
ចំណុចបង្គោសីម៉ាលេខ៤៣ ទំហំ២.២៤ ហិតា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្តដា
ឆ្នាំ២០១៥ នៅវេលាម៉ោង៨ នឹង៤២នាទី ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅជិតបង្គោសីម៉ា ( លេខ៤៣ )ខាងលើបានបន្តឲ្យដឹងថា នៅវេលាម៉ោង៨
ថ្ងៃទី២៣ ខែកក្តដា ពួកគាត់បានឃើញ ប្រជាពលរដ្ឋថៃប្រុស្រី មានត្រាក់ទ័រមកភ្ជួរ នឹងគោយន្តដឹកស្រូវ យក
មកព្រោះ នៅចំណុចនេះ ពួកគាត់បាននាំគ្នាសួរនាំ ទៅលើពលរដ្ឋថៃទាំងនោះ តែពួកគេមិនបានស្ដាប់ទេ បែជា
ឃើញមានទាហ៊ានថៃ៦នាក់ ចេញមកគំរាមចង់បាញ់សំលាប់ពួកគាត់ទៅវិញ។
ប្រភពខាងលើបានបន្តឲ្យដឹងផងដែលថា កាលពីប៉ុន្មានខែមុន នៅចំណុចខាងលើនេះ ធ្លាប់មានទំនាស់គ្នា
រវាងអាជ្ញាធរថៃ នឹងអាជ្ញាធរកម្ពុជា ពីបញ្ហាខាងកម្ពុជាយើង ធ្វើផ្លូវមួយខ្សែ សំដៅទៅកាន់ព្រំដែនបង្គោលសីម៉ា
លេខ៤៣ នៅសល់ប្រហែល៣-៤គីឡូម៉ែត្រ នឹងទៅដល់ព្រំដែន តែត្រូវបានខាងអាជ្ញាធរថៃ ហាមឃាត់មិនឲ្យ
ធ្វើបន្តទៅទៀត។ អ្វីដែលប្រជាពលរដ្ឋសង្ឃឹមថា បានផ្លូវល្អធ្វើដំណើរស្រួល បែជាមិនបានដូចសេចក្តីសង្ឃឹម
ទៅវិញ។