អភូតហេតុចំឡែក មេឆ្កែកើតបានកូនឆ្មា៤ក្បាល នឹងកូនឆ្កែ១ក្បាល

កម្ពុជា ជោគជ័យ

ខេត្តកណ្ដាល ៖ មានអភូតហេតុ ចំឡែកមួយ បានកើតឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មនុស្សជាច្រើននាក់
នាំគ្នា ទៅមើលមេឆ្កែ កើតបានកូនឆ្មា៤ក្បាល នឹងកូនឆ្កែ១ក្បាល កាលពីវេលាម៉ោង៥ នឹង១២នាទីព្រឹក ថ្ងៃទី
២៤ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ​

អ្នកមីង នូរ គឹមស្រូយ ម្ចាស់ឆ្កែបានប្រាប់ឲ្យដឹងថា មេឆ្កែគាត់មានឈ្មោះ មានៗ ជាសត្វឆ្កែមួយដ៍ស្លូត ហើយ
ថើមទាំងចេះ នឹងមានរបៀប ដូចជាមនុស្សអញ្ចឹង រាល់ថ្ងៃគាត់ស្រឡាញ់វាដូចជាកូនផងដែល ។

ប្រជាពលរដ្ឋដែលនាំគ្នាទៅមើល បាននិយាយគ្នាឲ្យដឹងថា ពួកគាត់មានការ ងឿងឆ្ងល់​យ៉ាងខ្លាំង នៅពេល
ដែលឃើញ មេឆ្កែកើតបានកូនឆ្មាបែបនេះ នេះបើមិនឃើញនឹងភ្នែកគឺមិនជឿទេ ណាមួយចំឡែក កូនឆ្មាទាំង
៤ក្បាលនោះ នៅពេលកើតចេញមក មេឆ្កែបានលិតសំអាតខ្លួនឲ្យស្ងួត មិនបាន១ម៉ោងផង កូនឆ្មាទាំងនោះ
បើកភ្នែកងើបដើររកបៅទៅហើយ រីឯកូនឆ្កែ១ក្បាល ដែលបានកើតមក ជាមួយកូនឆ្មាទាំងនោះ នៅមិនទាន់
បើកភ្នែកទេ ពួកគាត់នៅតែថា រឿងនេះគឺជា រឿងចំឡែក មិនដែលឃើញ ទើបតែឃើញនៅពេលនេះ។/

20150724_190604

ចុចលើអក្សនេះ ដើម្បីមើលវីដេអូ Click here to watch video

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author