អតិថិជនតម្រូវឲ្យមេអគ្គីសនីកម្ពុជ បកស្រាយពីការផ្ដល់នូវសេវាពិតប្រាកដ

ភ្នំពេញ ៖ បញ្ហាការប្រើប្រាស់ចរន្តអគ្គិសនី នៅតែជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ស្ទើរតែគ្រប់ខណ្ឌរាជធានី ភ្នំ
នំពេញ លើកំណើននៃការបង់ថ្លៃភ្លើង មានចំនួនខ្ពស់ បើទោះជាការប្រើប្រាស់ គិតជាធម្យមភាគ តិចជាងពេល
មុនៗក៏ដោយ។

ប្រជាពលរដ្ឋ បានលើកជាចម្ងល់ ទៅកាន់លោកកែវរតនៈ អគ្គនាយកអគ្គិសនីកម្ពុជា មេត្តាបកស្រាយ អំពីការ
ផ្តល់នូវសេវាពិតប្រាកដ ដល់ប្រជាពលរដ្ឋ។ ក្នុងនោះពួកគាត់បានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ
អគ្គិសនីកម្ពុជា ដែលតែងតែបង្ក ការថ្នាំងថ្នាក់ ដល់អតិថិជន អ្នកប្រើប្រាស់សេវាអគ្គិសនី ហើយអគ្គិសនីកម្ពុជា
ជាអ្នកផ្គត់ផ្គង់ គួរណាស់តែផ្តល់ សេវាជូនអតិថិជន ត្រូវកំណត់ឱ្យបានច្បាស់លាស់។

ពួកគាត់លើកជាសំណួរថា ១ការលួចបិទភ្លើងមិនបានជូនដំណឹង ឬផ្តល់ការទាក់ទង ជាមួយនឹងអតិថិជនអ្នក
ប្រើប្រាស់ ជាមុន (សេវាទូរស័ព្ទ ឬសំបុត្រ) ២ ករណីខ្លះអតិថិជន បានបង់ប៉ុន្តែបង់ខុសខ្ទង់ ចរន្តលេខកូដរបស់
អគ្គិសនីកម្ពុជា នេះជាកំហុសដោយអចេតនា ស្រាប់តែមកលួចបិទភ្លើង បង្កជាបញ្ហា សួរថា តើក្រុមហ៊ុនសហ
គ្រាស អង្គការស្ថានប័ន គ្រឹះស្ថានទាំងអស់ ដែលកំពុងដំណើរការ ត្រូវខាតបង់យ៉ាងធ្ងន់ នោះអគ្គិសនីកម្ពុជា
ជាអ្នកទទួលខុសត្រូវទេ? ៣ ពេលតភ្ជាប់ភ្លើងវិញ តើត្រូវបង់ប្រាក់សេវា ១០ម៉ឺនរៀល នេះជាការកំណត់សេវា
របស់អគ្គិសនីកម្ពុជា ឬជាសេវា ប្រកាសឱ្យប្រើពេលលួចបិទភ្លើង? ហើយបើកវិញត្រូវផាកពិន័យ ១០ម៉ឺនរៀល
ប៉ុន្តែគ្មានអ្នកចុះហត្ថលេខា ទទួលខុសត្រូវ លើសន្លឹកវិក្កយបត្រ ទទួលប្រាក់? តើជាសេវាកម្មពុករលួយ ឬជា
សេវាកម្ម ដែលអគ្គិសនីកំណត់យក? ៤ អតិថិជនសំណូមពរ ដល់មេអគ្គិសនីកម្ពុជា ជួយពិនិត្យដល់មន្ត្រី ថ្នាក់
ក្រោមផង ព្រោះថ្មីៗនេះ មេអគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។

កន្លងទៅថ្មីៗនេះ អគ្គិសនីកម្ពុជាដែលបានបកស្រាយ តាមសេចក្តីជូនដំណឹង របស់ខ្លួនបន្ទាប់ ពីអតិថិជនជា
អ្នកប្រើប្រាស់ ចរន្តលើកឡើង ពីកំណើននៃការចំណាយប្រាក់ទ្វេដង។ ប៉ុន្តែការបកស្រាយ ការបំភ្លឺហាក់ដូចជា
ពុំអាចទទួលយកបាន ដោយប្រជាពលរដ្ឋក្នុងនោះ អតិថិជនស្ទើរទូទាំងរាជធានីភ្នំពេញ បានគាំទ្រយ៉ាងខ្លាំង
ចំពោះ ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែស៊ើបអង្កេត តាមដានរកឱ្យឃើញ នូវមន្ត្រីអគ្គិ
សនី ដែលសង្ស័យថាពុករលួយ។

ប្រជាពលរដ្ឋបានលើកឡើងផងដែរថា មិនត្រឹមតែកើតជាចម្ងល់ ជារឿយៗដូចអ្វីដែលបានបញ្ជាក់ខាងលើ
នេះទេ គឺមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើហានិភ័យ ដែលអាចកើតឡើង ទុស្សេចរន្តតាមបង្គោលភ្លើង
នីមួយៗ ខណៈមានការធ្ពក់ខ្សែភ្លើង ខ្សែកាប ខ្សែអុបទិកទូរស័ព្ទដ៏ច្រើន តាន់តាប់ រយីង រយោង តាមផ្លូវសាធា
រណៈ និងមុខលំនៅឋាន លើលំនៅឋាន របស់ប្រជាពលរដ្ឋ នេះជាដើម។

ដូច្នេះដើម្បីឱ្យមាន សុក្រឹតភាពពួក គាត់ចង់ឱ្យមេអគ្គិសនីកម្ពុជា បកស្រាយឱ្យមានហេតុផល និងអំណះអំ
ណាង ដែលអាចទទួលយកបាន ពិសេសចំពោះបញ្ហាវិក្កយបត្រ ទៀតសោតដែលសរសេរ ជាភាសាបរទេស
និងលេខកុងទ័រ អាចនិយាយបានថា ប្រជាពលរដ្ឋមិនតិចជាង៩០ភាគរយ ដែលមើលមិនយល់នេះក៏ជា
ចំណុច ដែលត្រួវព្រួយបារម្ភ ទៅលើការចំណាយផងដែរ។

ក្រៅពីនេះ គ្មានប្រជាពលរដ្ឋណាម្នាក់ ដែលបានស្គាល់កុងទ័រ របស់ខ្លួន ឬត្រូវបានចូលរួម ជាមួយនឹងមន្ត្រីអគ្គិ
សនី ពេលដែលចុះមក ពិនិត្យកុងទ័រ ដើម្បីទូទាត់ប្រាក់នោះឡើយ។ បញ្ហាទាំងនេះហើយ ដែលភាសាដ៏សាម
ញ្ញោគ និយាយថា អង្គភាពអគ្គិសនីកម្ពុជា មានប្រៀបលើអតិថិជន ស្ទើរ៩៩ភាគរយ ទៅហើយ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ សាព័មានយើង មិនអាចសុំការពន្យល់បានទេ ពីលោក កែវ រតនៈអគ្គ
នាយកអគ្គិសនីកម្ពុជា ដោយគ្មានលេខទូរស័ព្ទ។/

02 (1)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author