កំពង់ស្ពឺ ៖ ឈើជិត ២០ ម៉ែត្រគុប របស់មន្ត្រីយោធាម្នាក់ ត្រូវបានក្រុមបង្ក្រាបបទល្មើស ព្រៃឈើនិងសត្វព្រៃ
បង្ក្រាបកាលពីរំលងអធ្រាត្រ បន្ទាប់ពីកាប់ដោយ ខុសច្បាប់នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
លោកជាហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញ ធនធានធម្មជាតិ និងការពារសិទ្ធិ
ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បានប្រាប់ថា មន្ត្រីចុះបង្ក្រាបបានទាក់ទង លោកឱ្យជួយ អង្កេតបទល្មើសនេះក្រែង
មានការដោះលែងក្រៅច្បាប់។
លោក ជាហ៊ាន ដែលតែងចុះស៊ើបអង្កេតពបទល្មើសព្រៃឈើ ក្នុងតំបន់នោះបានអះអាងថា ឈើ ទាំងនោះជា
របស់លោក ជឿង ថេង ជាមន្ត្រីយោធា នៅការិយាល័យទី២ នៃកងយោធាភូមិភាគ។ លោក ជឿង ថេង ជា
ឈ្មួញកណ្តាលដែលទិញ និងដឹកឈើទៅលក់ បន្តឬចែកចាយតាមដេប៉ូឈើ ក្នុងតំបន់នោះ។ ឈើទាំងនោះ
ជាឈើខុសច្បាប់ ដែលកាប់យកពីតំបន់ការពារដោយ ព្រះរាជក្រឹត្យ។
លោក ប្រធាន អង្គការរូបនេះ បានឱ្យដឹងថា ឈើទាំងនោះត្រូវបានកាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ មានដូចជាឈើសុក្រំផ្ចិករាំង និងបេងថ្មជាដើម។ លោកធ្លាប់ចុះអង្កេតទីនោះ
ហើយឃើញថា ពលរដ្ឋកំពុង ប្រើប្រាស់ម៉ាស៊ីនអារឈើ ជាច្រើនគ្រឿងកាប់បំផ្លាញព្រៃឈើ ហើយយកជ្រៀក
នឹងម៉ាស៊ីនរ៉ៃប្រមាណជា៥ គ្រឿង។
លោក ជាហ៊ាន បានអះអាងថា ឈើហ្នឹងគេដឹកកាត់មុខស្នាក់ការបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់តែម្តង
តែគ្មានអ្នកបង្ក្រាបទេ ព្រោះសុទ្ធតែត្រូវគ្នាទាំងអស់។ ក្នុងមួយថ្ងៃៗ គេអារជ្រៀកបានប្រហែល៣០ម៉ែត្រគុប
ឯណោះ។
ក្រុមបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ សហការជាមួយអង្គការ សម្ព័ន្ធភាពសត្វព្រៃ (Wildlife
Alliance) ក្រុមមន្ត្រីអាវុធហត្ថ និងអង្គការមូលដ្ឋាន បានស្ទាក់ចាប់រថយន្តប្រភេទ៥តោន មួយគ្រឿងពេល
កំពុងលួចដឹកឈើសរុប ១៨ ម៉ែត្រគុបកន្លះ ចេញពីតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលការពារដោយ ព្រះរាជ
ក្រឹត្យ។ ឈើហ្នឹងជាឈើគ្រឿងផ្ទះទាំងអស់ ទាំងឈើ និងរថយន្តត្រូវបានបញ្ជូន ទៅរក្សានៅផ្នែកបរិស្ថានដែល
គ្រប់គ្រងនៅ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះ។
មន្ត្រីយោធា រដ្ឋបាលព្រៃឈើ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស សហការជា
មួយអង្គការសម្ព័ន្ធភាព សត្វព្រៃសរុបចំនួន ៦ នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការ ខេត្តកំពង់ស្ពឺកាលពី
ខែមិថុនា កន្លងមកដើម្បីប្តឹង មន្ត្រីយោធាឈ្មោះ ជឿង ថេង និងបក្ខពួក ៤នាក់ផ្សេងទៀតពាក់ព័ន្ធករណី
រារាំងសមត្ថកិច្ចពេលប្រតិបត្តិការ ប្លន់វត្ថុតាងនិងប៉ុប៉ងមនុស្សឃាត។
ពាក់ព័ន្ធករណីខាងលើ អ្នកយកព័ត៌មានយើង បានព្យាយាមទាក់ទង លោក ជឿង ថេង ដើម្បីសុំអត្ថាធិប្បាយ
ប៉ុន្តែលោកបានអះអាងថា ប្រព័ន្ធទូរស័ព្ទដំណើរការមិនល្អ ដោយនិយាយ ស្តាប់គ្នាមិនបាន។
លោក ហេង គួន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានអះអាងថា លោកមិនទាន់ដឹងថាឈើនោះ គឺជារបស់
អ្នកណានោះទេ ហើយពេលនេះមន្ត្រីរបស់លោក កំពុងតែស្រាវជ្រាវរកម្ចាស់ ដើម្បីបញ្ជូនសំណុំរឿង ទៅតុ
លាការ។ ទោះយ៉ាងណា លោកបានទទួលស្គាល់ ថាមានប្រជាពលរដ្ឋមួយចំនួន នៅតែបន្ត លួចចូលព្រៃកាប់
ឈើនៅក្នុងដែនជម្រកសត្វ ខ្លះមែននៅក្នុងរដូវវស្សា នេះ។