កណ្តាល ៖ ល្បែៈងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កើតឡើងពីក្រុមញៀនល្បែង ដែលផុសចេញពីការឃុបឃិត
ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិសស្រុកស្អាង ដូចជាល្បែងឆ្នោតកន្ទុយលេខ បៀរអា ប៉ោង។
ប្រជាពលរដ្ឋទូទាំងស្រុកស្អាង ខេត្តកណ្តាលបានឱ្យដឹងថា ក្រុមញៀនល្បែងស៊ីសងទាំងនេះ កំពុងតែមាន
សិទ្ធិអំណាចបើកលេង ដោយមិនខ្លាចដល់អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិសបន្តិចសោះឡើយ។ ល្បែងស៊ីសង
គ្រប់ប្រភេទ កើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បែបនេះប្រជាពលរដ្ឋបានសង្ស័យថា អាជ្ញាធរ និង
សមត្ថកិច្ចប៉ូលិស ទទួលបានលាភសក្ការៈលុយកាក់ពីក្រុមញៀន ល្បែងស៊ីសងខុសច្បាប់យ៉ាងច្រើនហើយ
មើលទៅ ពិសេសលុយប្រចាំថ្ងៃប្រចាំខែ បានជាគ្មានចំណាត់ការបង្ក្រាប។
ប្រជាពលរដ្ឋបានឱ្យដឹងថា អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិស ធ្វើជាមិនដឹងមិនឮ ចំពោះការបើកឱ្យលេង ដោយ
មិនខ្វល់ពីការទុកព្រួយរបស់ប្រជាពលរដ្ឋនោះទេ ដូចជាកើតឡើងនូវអំពើហិង្សាក្នុងគ្រួសារ អំពើចោរលួចមាន់
ទា គោ ក្របី ចោរប្លន់ ចោរលួចម៉ូតូ គាត់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយមិនដែលឃើញអាជ្ញាធរឬ
សមត្ថកិច្ចប៉ូលិស ស្រាវជ្រាវរកឃើញមុខសញ្ញា យកមកផ្តន្ទាទោសបានម្តងណាឡើយ ។
ប្រភពប្រជាពលរដ្ឋបានបន្តឱ្យដឹងទៀតថា ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែភូមិឃុំមាន
សុវត្ថិភាព របស់គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដូចជាគ្មានប្រសិទ្ធិភាពបន្តិចសោះឡើយ។
ជាក់ស្តែងបទល្មើសល្បែងស៊ីសង ឆ្នោតកន្ទុយលេខ បៀរអាប៉ោង ខុសច្បាប់កើតឡើងក្នុងស្រុកស្អាង មាន
ក្នុងឃុំស្វាយរលំ ឃុំសិត្បូ ឃុំព្រែកគយ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំតាលុន៘
ប្រជាពលរដ្ឋសង្ស័យថា មកពីមេបនល្បែង មានការឃុបឃិតជាមួយអាជ្ញាធរ និងសមត្ថកិច្ចប៉ូលិសហើយ
បានជា គ្មានចំណាត់ការបង្ក្រាបនោះ ប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងទទូច សុំឱ្យឯកឧត្តមម៉ៅភីរុនអភិបាល
ខេត្តកណ្តាល មេត្តាជួយមានចំណាត់ការបង្ក្រាប ជាបន្ទាន់ចំពោះ ល្បែងស៊ីសងខុសច្បាប់ ដែលមានដូច
ខាងលើនេះដើម្បីជួយកាត់បន្ថយនូវទុកព្រួយរបស់ប្រជាពលរដ្ឋ។/