ដោយ: រស់ សុភា
ខេត្ដមណ្ឌលគិរី ៖ នាយឧត្ដមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន
បុគ្គលិក អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ ឋានន្ដរស័ក្ដិមន្ដ្រី
នគរបាលជាតិនៃស្នង ការដ្ឋាននគរបាលចំនួន៣ខេត្ដ មានឋានន្ដរស័ក្ដិ ជាឧត្ដមសេនីយ៍ , វរសេនីយ៍ ឯក
និងវរសេនីយ៍ទោទាំងអស់៣០រូបក្នុងនោះមានឧត្ដមសេនីយ៍៦រូបផងដែរ ។
ពិធីនេះបានប្រារឰធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅសាល ប្រជុំនៃស្នងការដ្ឋាននគរ
បាលខេត្ដមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក ប៉េង សម្បត្ដិ អភិបាលរងខេត្ដមណ្ឌលគិរី លោក
ឧត្ដមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្ដ , លោកប្រធាន សាលាដំបូងខេត្ដ , ព្រះរាជអាជ្ញាសាលា ដំបូងខេត្ដ , លោកមេបញ្ជាការ កងរាជ អាវុធហត្ថនិងមេបញ្ជាការតំបន់ប្រតិ បត្ដិការសឹករង ។
លោកនាយឧត្ដមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិបានមាន ប្រសាសន៍ថា ដោយមាន
ព្រះរាជក្រិត្យ និងអនុក្រិត្យប្រកាសរបស់ក្រសួងមហា ផ្ទៃ ស្ដីពីការផ្ទេរភារកិច្ចតែងតាំងមុខ តំណែង និង
ដំឡើងឋានន្ដរស័ក្ដិមន្ដ្រី នគរបាលជាតិចំនួន៣០រូបមកពីខេត្ដ ចំនួន៣ គឺខេត្ដព្រៃវែង, ក្រចេះ និងខេត្ដ
មណ្ឌលគិរី ក្នុងនោះឧត្ដមសេនីយ៍ត្រី ៦រូប វរសេនីយ៍ឯក៨រូប និងវរសេនីយ៍ ទោ១៦រូប ។
លោកនាយឧត្ដមសេនីយ៍បានបន្ដ ឱ្យដឹងទៀតថា ការបំពាក់ឋានន្ដរស័ក្ដិ នេះរួចហើយក៏មានប្រកាសតែង
តាំងនិងផ្ទេរភារកិច្ច២រូបផងដែរទី១ , លោកវរ សេនីយ៍ឯក ឌុន សុខា ស្នងការរងនិងជា ប្រធានការិយាល័យ
កណ្ដាលភស្ដុភា និង ហិរញ្ញវត្ថុទី២ ,លោកវរសេនីយ៍ឯកសៅ សាវ៉ាត ស្នងការរងទទួលគ្រប់គ្រងផែន ធន
ធានមនុស្ស ។
ចំពោះការបំពាក់ឋានន្ដរស័ក្ដិថ្នាក់ ឧត្ដមសេនីយ៍ត្រីទាំង៦រូបនោះ ទី១-លោកវរសេនីយ៍ឯកតូច យ៉ុន
ស្នងការ រងនគរបាលខេត្ដមណ្ឌលគិរី , ទី២-លោក វរសេនីយ៍ឯកពេជ្រ សោម សាខន ស្នង ការនគរ
បាលខេត្ដក្រចេះ ,ទី៣-លោកវរ សេនីយ៍ឯកអុំ ភីស្នង ការរងនគរបាល ខេត្ដក្រចេះ , ទី៤-លោកវរសេនីយ៍
ឯក យិន ចំណាន ស្នងការរងនគរបាលខេត្ដ ក្រចេះទី៥ , លោកវរសេនីយ៍ឯកចាន់ ចន ស្នងការរងនគរ
បាលខេត្ដព្រៃវែង ទី៦-លោកវរសេនីយ៍ឯកពេជ្រ សុត្ថារ័ត្ន ស្នងការរងនគរបាលខេត្ដព្រៃវែង ។
លោកនាយឧត្ដមសេនីយ៍ ចាន់ អ៊ាន បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ដ្រីនគរបាលទាំងអស់ត្រូវប្រកាន់
ខ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាលការពារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសនៅ តាមខ្សែ
បន្ទាត់ព្រំដែនឱ្យបានល្អប្រសើរ ចេះសាមគ្គីភាពផ្ទៃក្នុងគោរពស្រឡាញ់ ប្រទេសជាតិ និងប្រជាពលរដ្ឋដូច
ស្រលាញ់ ខ្លួននិងគ្រួសាររបស់ខ្លួនឯងទើបប្រទេស ជាតិមានសុខសន្ដិភាព និងរីកចម្រើនទៅ អនាគត។/