អគ្គីភ័យឆាបឆេះទីតាំងសិប្បកម្មកែឆ្នៃតុទូ នឹងស្តុកឈើ នៅសង្កាត់ភ្នំពេញថ្មី

ដោយ: តាំង ស៊ុនតិច

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ នឹង១៥នាទី រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ មានហេតុការណ៍អគ្គីភ័យ
បានឆាបឆេះ ទីតាំងសិប្បកម្មកែឆ្នៃតុ ទូរ នឹងឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី
ខ័ណសែនសុខ រាជធានីភ្នំពេញ អស់ទាំងស្រុង។

ទីតាំងសិប្បកម្ម នឹងឈ្លាំងស្តុកឈើ ដែត្រូវអគ្គីភ័យឆាបឆេះខាងលើ រងកាខូចខាត រោងសិប្បកម្ម ទំហុំ
២០ម៉ែត្រ x ៣០ម៉ែត្រ សាងសង់អំពីដែក ប្រក់ស័ង្កសី ព្រមទាំងគ្រឿងសង្ហារឹមធ្វើពីឈើអស់ទាំងស្រុង។

ការឆាបឆេះនេះ មិនទាន់ដឹងពីមូលហេតុ ឆ្បាស់លាស់នៅឡើយទេ ដោយមានប្រភពពីផ្សេងគ្នា ប្រជាពលរដ្ឋ
រស់នៅជិតខាងបានដាក់ការសង្ស័យថា ទំនងមកពីកម្មកនៅទីនោះជួកបារី រួចបោះកន្ទុយបារីទៅលើគំនរ
អាចម៍អាណា ឬគំនរឈើទើបបង្កអគ្គីភ័យកើតឡើងបែបនេះ។ ប្រភពមួយទៀតពីកម្មកធ្វើការនៅទីនោះបាន
ឲ្យដឹងថា ការឆាបឆេះនេះបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ៥នឹង០០នាទីល្ងាច ដោយមានការអន្តរាគម៍
ពីរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននរគបាល រាជធានីភ្នំពេញចំនួន ១៥គ្រឿង បានចាញ់ពន្លត់ចំនួន
អស់ទឹក២០ឡាន និងរថយន្តពន្លត់អគ្គីភ័យ របស់កងពលតូច( ង៧០) ចំនួន ៣គ្រឿង បានបាញ់ពន្លត់អស់
ទឹកចំនួន៣ឡានផងដែរទើបរលត់អស់ទាំងស្រុងទៅវិញ។/

Screenshot_2015-08-15-20-59-39-1

IMG-20150815-WA0007

IMG-20150815-WA0001

IMG-20150815-WA0004

IMG-20150815-WA0003

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author