ជុំនួបរវាងរដ្ឋមន្ត្រីក្រសួងអប់រំ នឹង ប្រធានអង្កភាពប្រឆាំងអំពើពុករលួយ ព្រមអ្នកអង្កេតការណ៍ស្ម័ត្រចិត្តជាច្រើននាក់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុយភូមិសម័យប្រឡងថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៥

ភ្នំពេញ ៖ ក្នុងជំនួប រវាងរដ្ឋមន្ត្រី ក្រសួងអប់រំ ជាមួយប្រធានអង្កភាព ប្រឆាំងអំពើពុករលួយ នឹងអ្នកសង្កេតការ
ជាច្រើន ត្រូវបានធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ រាជធានីភ្នំពេញ កាលពីរសៀល
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ សម្រាប់សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប នឹងប្រព្រឹត្ត
ទៅនាថ្ងៃទី២៤ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ ក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ
នឹងដាក់អ្នកសង្កេតការស្ម័គ្រចិត្ត ចំនួន៥៦២៥នាក់នៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា លោក ហង់ ជួនណារ៉ុន បានឱ្យដឹងថា ការដាក់ពង្រាយអ្នកសង្កេតការណ៍ដ៍ច្រើន
សន្ធឹកសន្ធាប់នេះ គឺដើម្បីពង្រឹកគុណភាព ប្រឡងរបស់សិស្សតែប៉ុណ្ណោះ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួង
បានកំណត់នូវបទបញ្ញត្តិ មួយចំនួន ដែលមានលក្ខណៈតឹងរឹង ទៅលើបេក្ខជន មន្ត្រីបុគ្គលិក និងកម្រងបទ
បញ្ញត្តិសម្រាប់គណៈមេប្រយោគ និងគណៈកម្មការមួយចំនួនទៀត ហើយសម្រាប់ឆ្នាំនេះ វិញ្ញាសារប្រឡង
មានចំនួន៧មុខវិជ្ជា ព្រោះដើម្បីឲ្យសិស្សមាន ពេលគ្រប់គ្រាន់ក្នុងប្រឡង ហើយវិញ្ញាសារទាំងនោះ សមស្រប
នឹងសមត្ថភាពសិស្ស ដែលអាចនឹងប្រឡងជាប់ ។

លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ បានថ្លែងឲ្យដឹងថា អ្នកអង្កេត
ការណ៍ គឺទទួលបានការចូលរួម ពីសំណាក់អង្គការសង្គមស៊ីវិល សិស្ស និស្សិតស្ម័គ្រចិត្ត ក្នុងនោះ មាន
យុវជនមកពីសហព័ន្ធ សហភាពយុវជនកម្ពុជា ប្រមាណជាង១ពាន់នាក់ និងមានព្រះសង្ឃប្រមាណ ១២៧
អង្គផងដែរ ។

លោក ទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចំណាយលុយ១៥ម៉ឺន
ដុល្លារ សម្រាប់អ្នកសង្កេតការណ៍ ប្រឡងទាំងអស់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានប្រកាសពីការរិតបន្តឹង និងដាក់ទោស ទៅដល់អ្នកប្រព្រឹត្តិល្បើស
ច្បាប់ក្នុងការប្រឡងនេះ រួមមានទាំងអ្នកលក់សំណៅឯកសារ អ្នកប្រឡងជំនួស
អ្នកទទួលសំណូក និងអ្នកសូកផងដែរដែលខុសពីឆ្នាំមុន ដែលមានទោសត្រឹមការឲ្យធ្លាក់ដោយស្វ័យប្រវត្តិ
និងព្យូរការងារនោះទេ ដែលសូម្បីតែអ្នកអង្កេតការណ៍ខ្លួនឯងផងដែរ នឹងទទួលខុសត្រូវចំពោះមុខច្បាប់បើ
ខ្លួនប្រព្រឹត្តិខុសនោះ ។ លោករំពឹងថា ការប្រឡងដែលនឹងមកដល់នៅដើមសប្តាហ៍ក្រោយនេះនឹងទទួល
បានជោគជ័យក្រោម ពាក្យស្លោករបស់ក្រសួងអប់រំ ( អ្នកចេះគឺជា ) ៕

2015-08-21_12.48.18

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author